ប្រយ័ត្នទាំងអស់គ្នា អនុក្រឹត្យ​ថ្មី! ​បើក​ឡាន​អត់​ប័ណ្ណ​បើក​បរ ​​ផាក១​លាន​២​សែន​រៀល​ ជិះ​ម៉ូតូ​អត់​មួក ​៦​ម៉ឺន ​

103464

​អនុក្រឹត្យ​ថ្មី​មួយ ដោយ​ធ្វើការ​កែសម្រួល​នូវ​អនុក្រឹត្យ ស្តីពី​ការពិន័យ​អន្តរការណ៍ ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។

​អនុក្រឹត្យ​ថ្មី​ក្នុងការ​ពិន័យ​អំពើ​ល្មើស​ចរាចរណ៍​ផ្លូវគោក ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កំពុង​សម្លាប់​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ ក្នុង​មួយថ្ងៃ ជា​មធ្យម​ប្រមាណ ៥​នាក់​។​

​អនុក្រឹត្យ​ថ្មី​នេះ ត្រូវ​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន ចុះហត្ថលេខា​នៅ​ថ្ងៃទី​១៧ មីនា ឆ្នាំ​២០២០ ធ្វើឡើង​តាម​សំណើរ​របស់​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ត្រូវគេ​មើលឃើញថា មានការ​ដាក់ពិន័យ​ធ្ងន់​ជាង​មុន ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។​

​​អ្នក​ល្មើសច្បាប់​ចរាចរណ៍​ ក្នុងនោះ អ្នកធ្វើដំណើរ​តាម​ម៉ូតូ ដែល​មិន​ពាក់មួក​សុវត្ថិភាព ឬ​ម៉ូតូ​មិនមាន​កញ្ចក់​មើល​ក្រោយ ត្រូវ​ពិន័យ​ទាប​បំផុត ៦​ម៉ឺន​រៀល រីឯ​ឡានពិន័យ​ទាប​បំផុត ៧៥០០០ រៀល​។ បើ​បើកបរ​យានយន្ត ក្នុង​ភាពស្រវឹង ត្រូវ​ពិន័យ ចាប់ពី ១​លាន​រៀល ដល់ ៤​លាន​រៀល​។​

អ្នក​បើកបរ​យានយន្ត​ដោយគ្មានបណ្ណបើកបរ ឬ​ក្នុងរយៈពេល​ដែលបណ្ណ​បើកបរ​ត្រូវបាន​ដកហូត ព្យួរទុក ឬទុកជាមោឃៈ ត្រូវពិន័យ​ដូចតទៅ៖ ទឹក​ប្រាក់​ចំនួន ១ ២០០ ០០០ រៀល សម្រាប់​យានយន្តធុនស្រាល ទឹកប្រាក់​ចំនួន ២ ៤០០ ០០០ រៀល សម្រាប់​យានយន្ត​ធុនធ្ងន់។

Loading...