Home កម្សាន្តទូទៅ ចប់បាត់! អប្សរាខ្មែរសម្ដែងនៅអាមេរិក ស្លៀកតែលីអូ និងអាវទ្រនាប់ តែមានពាក់មកុដ

ចប់បាត់! អប្សរាខ្មែរសម្ដែងនៅអាមេរិក ស្លៀកតែលីអូ និងអាវទ្រនាប់ តែមានពាក់មកុដ

2025

រូបភាព​ជា​ច្រើន​សន្លឹក ត្រូវ​បាន​ជន​អនាមិក​ម្នាក់​ផ្ដល់​មក​ដល់​សារព័ត៌មាន​ក្នុង​ស្រុកកោះសន្តិភាព ដើម្បី​ជួយ​ផ្សព្វផ្សាយ បន្ទាប់​ពី​ឃើញ​នារី​ដើម​កំណើត​ខ្មែរ​រស់​នៅ​សហរដ្ឋអាមេរិក សម្ដែង​អប្សរា​ជូន​ភ្ញៀវ​ទស្សនា ដោយ​មាន​ស្លៀក​តែ​លីអូ និង​ពាក់​អាវ​ទ្រនាប់ ខុស​ពី​ទម្រង់​ដើម​នៃ​វប្បធម៌​ខ្មែរ។

បើ​តាម​អ្នក​ដែល​ផ្ញើ​រូប ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ថា ស្ត្រី​ខ្មែរ​ទាំង​នោះ​នាំ​គ្នា​ស្លៀក​ពាក់​យ៉ាង​សិចស៊ី តែ​យក​មកុដ​អប្សរា​តាម​ទម្រង់​នៃ​របាំ​ខ្មែរ​យក​ទៅ​ពាក់​រាំ​ជូន​ភ្ញៀវ​ទស្សនា។ ពួក​គេ​ធ្វើ​បែប​នេះ គឺ​ដើម្បី​ឱ្យ​ភ្ញៀវ​មាន​ការ​ភ្ញាក់​ផ្អើល និង​ប្លែក​ភ្នែក។ ប៉ុន្តែ​អ្នក​ដែល​ចូល​រួម​ជា​ជន​ជាតិ​ខ្មែរ មិន​ពេញ​ចិត្ត​នោះ​ទេ ទើប​លួច​ថត​ផ្ញើ​មក ដើម្បី​ជួយ​ផ្សាយ ដើម្បី​កុំ​ឱ្យ​ពួក​គេ​ធ្វើ​ខុស នាំ​ឱ្យ​អស់​តម្លៃ​វប្បធម៌​ខ្មែរ៕ ​

ខាង​ក្រោម​នេះ ជា​ឈុត​សំលៀក​បំពាក់​ត្រឹម​ត្រូវ នៃ​របាំ​អប្សរា​របស់​កម្ពុជា៖

Loading...