​ច្បាស់​ដូច​ថ្ងៃ! ​តេស្ដ​រក​ Covid-19 ​នៅកម្ពុជា មិន​មាន​យក​ប្រាក់​ទេ​

27214

​លោក​ជំទាវ ឱ វណ្ណឌីន ​បាន​បញ្ជាក់​ថា​ការ​តេស្ដ​រក​មេរោគ Covid-19 ​ទោះ​មាន​មេរោគ ឬ​មិន​មាន​មេរោគ​ក៏​មិន​មាន​ការ​យក​ប្រាក់​នោះ​ទេ ​នៅ​ពេល​ធ្វើ​តេស្ដ​រក​មេរោគ។

​លោក ​ជំទាវ បាន​បញ្ជាក់​ថា​មក​ដល់​ពេល​នេះ ​ធ្វើ​តេស្ដ​បាន​១១១២​ករណី​ហើយ ​ដែល​បាន​ធ្វើ​តេស្ដ ​ហើយ​ចំនួន​ទាំង​អស់​នេះ គឺ​មិន​មាន​យក​ប្រាក់​ពី​អ្នក​មក​ធ្វើ​តេស្ដ​នោះ​ទេ។ ​ដូច្នេះ ​សូម​កុំ​ផ្សាយ​ដើម្បី​វាយ​ប្រហារ​មក​លើ​ក្រសួង​សុខា​ភិបាល​អី៕

Loading...