ក្ដៅ​ៗ ​ម៉ាឡេស៊ី ប្រកាស​បិទ​ប្រទេស​ដូច​ករណី​អ៊ីតាលី​ដែរ​ហើយ​

4763

​ប្រទេស​ម៉ាឡេស៊ី ​បាន​ប្រកាស​បិទ​ប្រទេស​មិន​ឱ្យ​មាន​ការ​ចេញ​ចូល​ឡើយ ​រយៈ​ពេល​២​សប្ដាហ៍​ចាប់​ពី​ពេល​នេះ​ទៅ ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​នៃ​ការ​ឆ្លង​មេរោគ Covid-19 ​។

​លោកនាយក​រដ្ឋមន្ត្រី Muhyiddin Yassin ​បាន​ប្រកាស​ថា​ម៉ាឡេស៊ី ​ចាំ​បាច់​បំផុត​ក្នុង​ការ​ការពារ​ប្រទេស​ពី​ឆ្លង​និង​ចម្លង​មេរោគ Covid-19 ​។ ​ករណី​បិទ​ការ​ចេញ​ចូល គឺ​ជា​ជម្រើស​ទី​១​សម្រាប់​ម៉ាឡេស៊ី ដែល​ត្រូវ​ធ្វើ​ឡើង ដើម្បី​គ្រប់គ្រង​ស្ថានភាព​នា​ពេល​បច្ចុប្បន្ន​នេះ។ ​

លោក Muhyiddin បន្តទៀតថា ការប្រមូល​ផ្ដុំគ្នា​ជា​សាធារណៈ និង​ដើរហើរ​ក្នុងប្រទេស រួមមាន ព្រឹត្តិការណ៍​សាសនា​, ជំនួប​កីឡា ព្រមទាំង​សកម្មភាព​វប្បធម៌​និង​សង្គម ក៏​នឹងត្រូវ​ហាមប្រាម​ផងដែរ​។ ដោយ​ឡែក​នៅ​ពេល​នេះ ​ម៉ាឡេស៊ី ​មាន​ករណី​ឆ្លង​សរុប​ដល់​៥៥៣​នាក់​ហើយ៕

Loading...