អាមេរិក ​ជា​ប្រទេស​ដំបូង​យក​វ៉ាក់សាំង Covid-19 ​តេស្ដ​លើ​មនុស្ស​ផ្ទាល់​តែ​ម្ដង​

466

​សហរដ្ឋ​អាមេរិក ​ក្រោយ​ពី​ប្រកាស​រក​ឃើញ​វ៉ាក់សាំង​ការពារ Covid-19 ​ហើយ ​ពេល​នេះ​ពួកគេ​បាន​យក​វា​មក​ប្រើប្រាស់​តេស្ដ​លើ​មនុស្ស​ផ្ទាល់​តែ​ម្ដង។

​អាមេរិក ​មាន​អ្នក​ឆ្លង​មេរោគ Covid-19 ​៣​ពាន់​នាក់ ​និង​អ្នក​ស្លាប់​ជាង​៤០​នាក់​គិត​ត្រឹម​ពេល​បច្ចុប្បន្ន​នេះ។ ​ការ​ឆ្លង​ច្រើន​នេះ បាន​ធ្វើ​ឱ្យ​អ្នក​វិទ្យាសាស្ត្រ​អាមេរិក ​សម្រេច​ចិត្ត​ធ្វើ​តេស្ដ​វ៉ាក់សាំង​ការពារ​មេរោគ ​លឿន​ជាង​ពេល​កំណត់​តែ​ម្ដង។ ​មិន​ត្រឹម​តែ​ធ្វើ​តេស្ដ​លើ​មនុស្ស​នេះ​ទេ ​អាមេរិក​ក៏​បាន​ចាប់​ដៃ​ជាមួយ​អាល្លឺម៉ង់​ដើម្បី​ស្វែង​រក​វ៉ាក់សាំង​ការពារ​ដែល​ល្អ​បំផុត​ផង​ដែរ។

​រំលឹក​ថា​លោក ដូណាល់ ត្រាំ ​ប្រធានាធិបតី​អាមេរិក បាន​ស្នើ​សុំ​ថវិការ​ជាង​២​ពាន់​លាន​ដុល្លារ ដើម្បី​ទប់​ស្កាត់​មេរោគ Covid-19 ​នៅ​អាមេរិក។ ​ខណៈ ​ដែល​បច្ចុប្បន្ន​នេះ ​លោក​បាន​ប្រកាស​រដ្ឋ​ក្នុង​គ្រាអាសន្ន​រួច​ទៅ​ហើយ៕

Loading...