ចិន ​ចោទ​ទ័ព​អាមេរិក ជា​អ្នក​នាំ​យក​មេរោគ Covid-19 ​ចូល​ក្រុង Wuhan ​

1015

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​រដ្ឋាភិបាល​ចិន បាន​បញ្ជាក់​ថា​កង​ទ័ព​អាមេរិក ​អាច​ជា​ប្រភព​នាំ​មេរោគ Covid-19 ​ចូល​ប្រទេស​ចិន ​ជា​ពិសេស​ក្រុង Wuhan ​តែ​ម្ដង។

​លោក ​Zhao Lijian ​ដែល​ជា​អ្នក​នាំ​ពាក្យ​បាន​និយាយ​បែប​នេះ​ថា​៖ “តើអ្នក ជំងឺ​សូន្យ​ចាប់ផ្តើមនៅ​អាមេរិកនៅពេលណា? តើ​មានមនុស្ស​ប៉ុន្មាននាក់ឆ្លងរោគ?​ តើមន្ទីរ ពេទ្យ​ដែលពួកគេ ​ សម្រាក​ព្យាបាលមានឈ្មោះ​អ្វីខ្លះ? វាអាចជាកងទ័ពអាមេរិក ដែល​ជាអ្នកនាំវីរុស​នេះមកកាន់ទី​ក្រុងវូហាន​ក៏ថាបាន។ ចូរនិយាយឲ្យមានតម្លាភាព! ចូរផ្សព្វផ្សាយទិន្នន័យរបស់អ្នកជាសាធារណៈ! អាមេរិក គឺ​មិនទាន់ពន្យល់យើងអំពីរឿងនេះទេ”។

​រំលឹក​ថា​កាល​ពី​ខែ​តុលា​ឆ្នាំ​២០១៩​កន្លង​ទៅ ​ក្រុម​កីឡា​កង​ទ័ព​អាមេរិក បាន​ចូល​រួម​ប្រកួត​កីឡា​កង​ទ័ព​នៅ​ក្រុង Wuhan ​។ ការ​ចូល​រួម​នេះ​ហើយ បាន​ធ្វើ​ឱ្យ​គេ​ដាក់​ការ​សង្ស័យ​ថា​កង​ទ័ព​ដែល​ចូល​ប្រកួត​នេះ ​ជា​អ្នក​នាំ​យក​មេរោគ​ចូល​ក្រុង Wuhan ​ប្រទេស​ចិន៕

Loading...