សម្ដេច​តេជោ ​ឆ្លើយ​តប​ជាមួយ​ទូរទស្សន៍​បរទេស​មួយ ​ផ្សាយ​ថា​សម្ដេច​ប្រហែល​ឆ្លង Covid-19

151

សម្ដេច​តេជោ ហ៊ុន សែន ​បាន​ឆ្លើយ​តប​វិញ​ហើយ​ជាមួយ​សម្ដី​របស់​ទូរទស្សន៍​បរទេស​មួយ ដែល​បាន​ផ្សាយ​ថា​សម្ដេច​ប្រហែល​ឆ្លង​មេរោគ Covid-19 ​។

​សម្ដេច ​បាន​បញ្ជាក់​ដូច្នេះ​ថា​៖ ​មានទូរទស្សន៍បរទេសមួយ បានផ្សាយថាខ្ញុំបានឬប្រហែលឆ្លងកូវីត១៩ទៅហើយ។
ពេលនេះខ្ញុំកំពុងអង្គុយប្រជុំរដ្ឋសភានិង ថ្ងៃស្អែកត្រូវចេញទៅខេត្តបាត់ដំបង ដែលខ្ញុំត្រូវនៅទីនោះរហូតព្រឹកថ្ងៃ
អាទិត្យទី១៥មីនា២០២០។

កូវីត១៩វាកាចសាហាវណាស់ទៅហើយ តែព័ត៌មានក្លែងក្លាយវាកាចសាហាវជាង ជម្ងឺនេះទៅទៀតដែលយើងចាំបាច់ត្រូវ តែប្រយុទ្ធប្រឆាំងជាមួយជម្ងឺដ៏គ្រោះថ្នាក់នេះ។

សូមបងប្អូនជនរួមជាតិចូលរួមទប់ស្កាត់ ការរីករាលដាលនូវជម្ងឺឆ្លងនេះតាមរយៈ វិធានការអនាម័យដោយចាប់ផ្តើមពី មនុស្សម្នាក់ៗគ្រួសារនីមួយៗភូមិនីមួយៗ ដើម្បីធានាថានៅកម្ពុជាយើងគ្មានជម្ងឺ ឆ្លងបន្ថែមទៀតលើចំនួនដែលបានឆ្លង រួចមកហើយចំនួន៥នាក់ក្នុងនោះជនជាតិ ខ្មែរ១នាក់ អង់គ្លេស៣នាក់និង(ចិន១នាក់
ដែលបានព្យាបាលជាសះស្បើយរួចហើយ)៕

Loading...