

សហរដ្ឋអាមេរិកបានប្រកាសពីអ្នកស្លាប់ដំបូងលើទឹកដីរបស់ខ្លួនដោយមេរោគ Corona ហើយក្នុងរដ្ឋ Washington ខណៈដែលអ្នកឆ្លងមានដល់ទៅ៧០នាក់។
អាមេរិក ប្រទេសដែលអភិវឌ្ឍខ្លាំង និងមានបច្ចេកទេសពេទ្យទំនើបបំផុតនោះក៏រងគ្រោះដោយសារតែមេរោគ Corona ដែរ។ ក្រោយពីការប្រកាសពីលទ្ធភាពដែលអាមេរិក អាចឆ្លងបាន ស្រាប់តែពេលនេះ មានដំណឹងថាពលរដ្ឋអាមេរិកម្នាក់នៅ Washington បានស្លាប់ទៅហើយ ដោយសារតែ Corona នេះ ក្រោយពីឆ្លងមេរោគប៉ុន្មានថ្ងៃ។
រំលឹកថាមេរោគ Corona បានឆ្លងកាន់តែខ្លាំងនៅលើពិភពលោកនេះ ដោយបច្ចុប្បន្នប្រទេសជាង៦០ហើយដែលប្រកាសពីការឆ្លងមេរោគនេះ។ ចិននៅតែជាប្រទេសមួយមានករណីឆ្លងខ្លាំងនិងចំនួនស្លាប់ដដែល ហើយប្រទេសបន្ទាប់នោះមានកូរ៉េខាងត្បូង អ៊ីតាលី និងអ៊ីរ៉ង់៕