សាហាវមែន! សម្លាប់ម្ដាយបង្កើត ដាក់ក្នុងទូរទឹកកក ព្រោះបែកធ្លាយរឿងមួយ

11461

មាន​ហេតុការណ៍​ដ៏​រន្ធត់​មួយ​បាន​កើត​ឡើង​នៅ​ខេត្ត​ឈៀងរ៉ៃ ប្រទេស​ថៃ បន្ទាប់​ពី​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ ករណី​កូន​ប្រុស​សម្លាប់​ម្ដាយ​បង្កើត ព្រោះ​បែក​ធ្លាយ​រឿង​រំលោភ​កូន​ស្រី​បង្កើត​ខ្លួន​ឯង។

ជន​ដៃដល់​មាន​អាយុ ៣៥​ឆ្នាំ បាន​សម្លាប់​ម្ដាយ​បង្កើត​ដែល​មាន​អាយុ ៥៣​ឆ្នាំ នៅ​ថ្ងៃ​ទី២៨ ខែ​កុម្ភៈ​នេះ។ បន្ទាប់​មក ជន​ដៃដល់​បាន​កាត់​បំណែក​នៃ​សាកសព ដោយ​យក​ក្បាល​ទៅ​ចោល​ក្នុង​ព្រៃ យក​ដង​ខ្លួន​ទៅ​ដាក់​ទូរ​ទឹក​កក​ខ្លះ ដើម្បី​បំបាត់​ដាន។

បើ​តាម​មូលហេតុ ដែល​សមត្ថកិច្ច​បាន​ស៊ើប​អង្កេត គឺ​បណ្ដាល​មក​ពី​ម្ដាយ​បង្កើត​រូប​នោះ ដឹង​រឿង​ជន​ដៃដល់​បាន​រំលោភ​​កូន​ស្រី​បង្កើត​របស់​ខ្លួន​ឯង ដែល​ត្រូវ​ជា​ចៅ​របស់​ជន​រង​គ្រោះ​នោះ។

ជន​រង​គ្រោះ បាន​ប្រាប់​ជន​ដៃដល់​ថា នឹង​ប្ដឹង​ប៉ូលិស។ ដោយសារ​ភ័យ​ពេក ទើប​ជន​ដៃដល់ សម្លាប់​ជន​រង​គ្រោះ​ជា​ម្ដាយ បំបិទ​មាត់​តែ​ម្ដង។

Loading...