WHO ​តឿន​ម្ដង​ទៀត ​ប្រទេស​ទាំង​អស់ ​កុំ​មើល​ស្រាល Corona ​ឱ្យ​សោះ ប្រយ័ត្ន​ស្ដាយ​ក្រោយ

85685

អង្គការសុខភាពពិភពលោក WHO ​បាន​ប្រកាស​ជា​ថ្មី​ម្ដង​ទៀត ​ឱ្យ​បណ្ដា​ប្រទេស​ទាំង​អស់ ​ប្រយ័ត្ន​និង​ការពារ​ឱ្យ​បាន​ខ្លាំង​បំផុត ​បើ​ទោះ​ជា​មិន​ទាន់​មាន​ករណី​អ្នក​ឆ្លង​ Corona ​កើត​មាន​ឡើង​ក្នុង​ប្រទេស​របស់​ខ្លួន​ក៏​ដោយ។

លោក Tedros Adhanom Ghebreyesus ​ប្រធាន​អង្គការ​សុខភាព​ពិភពលោក WHO ​បាន​និយាយ​ថា ​មេរោគ Corona កំពុង​រីករាលដាល​យ៉ាង​ខ្លាំង ​ទៅ​បណ្ដា​ប្រទេស​នានា រហូត​ដល់​បច្ចុប្បន្ន​មាន​ដល់​៥១​ប្រទេស​ហើយ ដែល​រក​ឃើញ​មេរោគ​នេះ។ កត្តា​ឆ្លង​ដល់​ច្រើន​ប្រទេស​នេះ ​នឹង​ធ្វើ​ឱ្យ​ប្រទេស​មិន​ទាន់​រក​ឃើញ ​មាន​ករណី​ឆ្លង​ដែរ​មិន​ខាន ​បើ​ទោះ​ជា​បច្ចុប្បន្ន​ពួកគេ​មិន​ទាន់​រក​ឃើញ​ក៏​ដោយ។ ​

លោក ​បាន​ប្រកាស​ឱ្យ​បណ្ដា​ប្រទេស​ទាំង​អស់​ត្រូវ​ត្រៀម​ខ្លួន​ឱ្យ​បាន​រួច​រាល់​សម្រាប់​ការពារ ​ចំពោះ​មេរោគ Corona ​ដ៏​កាច​សាហាវ​នេះ ត្បិត​អី​វា​កំពុង​សម្លាប់​មនុស្ស​ជាង​២​ពាន់​នាក់​ហើយ​ទូទាំង​ពិភព​លោក៕

Loading...