ឡូយ ! realme បញ្ចេញគំនិត «dare to leap» ម្តងទៀតជាមួយ realme C3 បំពាក់មកជាមួយបន្ទះឈីប Helio G70 និងកាមេរ៉ា 3គ្រាប់

45

សព្វថ្ងៃនេះឧស្សាហកម្មស្មាតហ្វូនរបស់ប្រទេសចិន បានចូលមកអង្រួនចំណាប់អារម្មណ៍ប្រជាជនជាច្រើន ហើយ realme ក៏មមាញឹកនឹងការបញ្ចេញផលិតផល ថ្មីទៅលើទីផ្សារផងដែរ។ ដូចដែលយើងបានដឹងហើយថា realme បានបើកដំណើរការកំពូលស្មាតហ្វូនថ្មីគឺ X50 Pro ជាមួយបច្ចេកវិទ្យា 5G បំពាក់បន្ទះឈីបជំនាន់ចុងក្រោយ Snapdragon 865 រួមជាមួយបច្ចេកវិទ្យាដ៏ជឿនលឿនចុងក្រោយ ទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន។

ស្របពេលជាមួយគ្នានេះដែរ! ការប្រើប្រាស់បច្ចេកវិទ្យា  5G បាន​ឬមិនបានគឺ អាស្រ័យទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់ប្រព័ន្ធ5G នៅក្នុងទីផ្សារតំបន់នោះ។  ដូច្នេះហើយទើប realme ផ្តល់ជូននូវជម្រើសជាច្រើនសម្រាប់អ្នកប្រើប្រាស់ដូចជាrealme ម៉ូឌែលជាលេខលំដាប់ គឺ realme C Series នេះជាដើម។ បន្ទាប់ពីប្រទេសឥណ្ឌាបានសម្ពោធ realme C3 ជាផ្លូវការហើយនោះ នៅឯ ប្រទេសឥណ្ឌូនេស៊ីឯណោះក៏បានចេញផ្សាយដូចគ្នានេះដែរនៅកាលពីប៉ុន្មានថ្ងៃមុននេះ។ realme C3 អាចនិយាយបានថាជា អធិរាជនៃម៉ាកទូរស័ព្ទដែលតំណាងដូចទៅនឹង ជីវិតបែបយុវវ័យដែលពោរពេញទៅដោយភាពស្រស់បំព្រង។ realme C series តែងតែផ្តល់នូវបច្ចេកវិទ្យាដ៏ចាំបាច់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃហើយតែងតែនាំមកជាមួយតម្លៃសមរម្យជាពិសេសសម្រាប់សិស្សនិស្សិត ។

ភ្លាមៗបន្ទាប់ពីការប្រកាសដាក់លក់ជាផ្លូវការ នៅក្នុងប្រទេសឥណ្ឌូនេស៊ីអតិថិជន បានចាប់ផ្តើមកុម្ម៉ង់បញ្ជាទិញដោយផ្ទាល់ដោយបានលក់អស់ក្នុងរយៈពេល តែ 30 វិនាទីប៉ុណ្ណោះ រីឯនៅលើគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិចដ៏ល្បីឈ្មោះ Lazada មានការលក់សម្រេចបានរហូតដល់ជាង ១០,០០០ គ្រឿងឯណោះ។ ដោយសារតែ realme ទើបតែបោះជំហានចូលមកកាន់ទីផ្សារប្រទេសកម្ពុជា​ទើបធ្វើ អោយអ្នកប្រើប្រាស់មិនសូវស្គាល់ពីគុណភាពរបស់ផលិតផលដ៏ល្អរបស់ realme។ ស្មាតហ្វូន realme តែងតែឈរលើគោលគំនិត «dare to leap» ហើយព្យាយាមក្លាយជាអ្នកពេញ និយមខាងបច្ចេកវិទ្យា ឆ្ពោះទៅរកជីវិតដ៏ទាន់សម័យ។

ដូចដែលបានបង្ហាញរួចមកហើយ realme C3 គឺជាម៉ូឌែលទូរស័ព្ទដំបូងបង្អស់ដែលបំពាក់ជាមួយប្រព័ន្ធដំណើរការ Helio G70 នៅក្នុងប្រទេសកម្ពុជា ហើយមានសមត្ថភាពផ្ទុកទិន្នន័យរហូតដល់ទៅ 8GB LPDDR4X រ៉ាប់រងបានគ្រប់ព័ត៌មានទាំងអស់នៃតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ។ លើសពីនេះទៀតម៉ូឌែលនេះទទួលបានពិន្ទុរហូតដល់ 190000 ពី Antutu ដែលមានការប្រកួតប្រជែងខ្លាំងជាងម៉ូឌែលដទៃទៀតដែលស្ថិតក្នុងតារាងតម្លៃដូចគ្នានៅក្នុងទីផ្សារប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

ដូចដែលលោកអ្នកជ្រាបហើយថា!  realme C3 នឹងចាប់ផ្ដើមចេញលក់ជាផ្លូវការនៅលើទីផ្សារ ប្រទេសកម្ពុជានៅដើមខែក្រោយនេះហើយ។ សូមរង់ចាំតាមដានព័ត៌មានបន្ថែមទាំងអស់គ្នា! សម្រាប់ព័ត៌មានលំអិតផ្សេងទៀត អាចចូលទៅកាន់ ផេក Facebook ផ្លូវការរបស់ realme ហើយឥលូវនេះយើងក៏មានការទស្សទាយតម្លៃទូរស័ព្ទយករង្វាន់ផងដែរ ដើម្បីកាន់តែច្បាស់ សូមចូលតាមរយៈវេបសាយខាងក្រោមនេះ

😱ឱកាសដ៏អស្ចារ្យពី realme! ឈ្នះរង្វាន់ទូរស័ព្ទស៊េរីថ្មី realme C3 និង Bluetooth Speaker ជាច្រើនរង្វាន់ងាយៗ…

Posted by realme on Tuesday, February 25, 2020

 

Loading...