Corona ​រាលដាល​ខ្លាំង​ពេក ​ពេល​នេះ​អាមេរិក ​តេស្ដ​វ៉ាក់សាំង​លើ​មនុស្ស​ផ្ទាល់​ហើយ

10050

​មេរោគ Corona ឬ Covid -19 ​កំពុង​ផ្ទុះ​ខ្លាំង​និង​រីករាលដាល​កាន់​តែ​លឿន​នៅ​ក្រៅ​ប្រទេស​ចិន ​បណ្ដាល​ឱ្យ​មាន​អ្នក​ឆ្លង​កាន់​តែ​ច្រើន​បន្ថែម​ទៀត។

​នៅ​អ៊ីរ៉ង់ អ៊ីតាលី និង​កូរ៉េ​ខាង​ត្បូង ​ជា​ប្រទេស​៣​ដែល​កំពុង​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ ​និង​មាន​អ្នក​ស្លាប់​ច្រើន​ជាង​គេ ​បន្ទាប់​ពី​កន្លែង​ផ្ទុះ​មេរោគ ​នៅ​ប្រទេស​ចិន។ ​បច្ចុប្បន្ន​នេះ ​មាន​អ្នក​ស្លាប់​ដល់​ទៅ​ជិត​៣​ពាន់​នាក់ ​និង​ឆ្លង​ជាង​៨​ម៉ឺន​នាក់​ហើយ ទូទាំង​ពិភព​លោក។

កត្តា​ឆ្លង​លឿន​នេះ​ហើយ ទើប​អាមេរិក​បាន​ស្នើ​ដល់​សេតវិមាន​ដើម្បី​បញ្ចេញ​ប្រាក់​២,៥​ពាន់​លាន​ដុល្លារ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​និង​សង្គ្រោះ​ពិភព​លោក​វិញ។ ​ក្រោយ​ពី​ការ​ប្រកាស​ស្នើ​ប្រាក់​បាន​តែ​១​ថ្ងៃ​ប៉ុណ្ណោះ ​ស្រាប់​តែ​អ្នក​វិទ្យាសាស្រ្ដ​របស់​អាមេរិក ​បាន​ប្រកាស​ថា​ពួកគេ​នឹង​យក​វ៉ាក់សាំង​ដែល​រក​ឃើញ ​ទៅ​ធ្វើ​តេស្ដ​លើ​មនុស្ស​ផ្ទាល់​តែ​ម្ដង។ ​ដោយ​ការ​ធ្វើ​បែប​នេះ ដើម្បី​ស្វែង​រក​វ៉ាក់សាំង​ការពារ​ឱ្យ​បាន​លឿន​បំផុត ត្បិត​អី​នៅ​អាមេរិក មាន​ករណី​ឆ្លង​ដល់​ទៅ​៣៥​នាក់​ទៅ​ហើយ៕

Loading...