អាសន្ន​ហើយ! ​កូរ៉េ​ខាង​ត្បូង នឹង​ធ្វើ​តេស្ដ​ប្រជាជន​២​សែន​នាក់ ​រក​មេរោគ Corona ​

2225

​ប្រទេស​កូរ៉េ​ខាង​ត្បូង ​កំពុង​មាន​ករណី​ឆ្លង​មេរោគ Corona ​ខ្លាំង​មែនទែន ​ដោយ​បាន​រក​ឃើញ​អ្នក​ឆ្លង​រាល់​ថ្ងៃ ​និង​ចំនួន​អ្នក​ស្លាប់​ក៏​បាន​កើន​ឡើង​ផង​ដែរ។

​ការ​ឆ្លង​យ៉ាង​លឿន​នេះ ​ដោយសារ​តែ​មាន​អ្នក​ជំងឺ​ម្នាក់​បាន​ចូល​ទៅ​ក្នុង​វិហារ​សាសនា​មួយ​កន្លែង ​បណ្ដាល​ឱ្យ​អ្នក​នៅ​ក្នុង​វិហារ​នោះ​ឆ្លង​ពី​ម្នាក់​ទៅ​ម្នាក់​ទៀត​យ៉ាង​លឿន។ ហេតុការណ៍​ឆ្លង​ខ្លាំង​នេះ ​កើត​ឡើង​នៅ​ក្រុង​ដេ​ហ្គូ។ ​ក្រុង​នេះ ​មាន​ប្រជាជន​សរុប​ជាង​២​លាន​នាក់ ​ហើយ​អាជ្ញាធរ​ក្នុង​ក្រុង ​បាន​ប្រាប់​ឱ្យ​ពលរដ្ឋ​កុំ​ចេញ​ទៅ​ក្រៅ ​បើ​សិន​មិន​មាន​រឿង​ចាំ​បាច់។

ជាមួយ​គ្នា​នេះ​ដែរ ​កូរ៉េ​ខាង​ត្បូង​ក៏​នឹង​ធ្វើ​តេស្ដ​អ្នក​ដែល​ធ្លាប់​ទៅ​វិហារ​សាសនា​ខាង​លើ ​ប្រមាណ​ជា​២​សែន​នាក់​ឯ​ណោះ។ ​ការ​ធ្វើ​តេស្ដ​បាន​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​មក​ហើយ ​ខណៈ​ដែល​រក​ឃើញ​អ្នក​ឆ្លង​ក៏​មាន​ចំនួន​កើន​ឡើង​ដែរ។ បច្ចុប្បន្ន​កូរ៉េ​ខាង​ត្បូង​មាន​អ្នក​ឆ្លង​ជិត​១​ពាន់​នាក់​ហើយ៕

Loading...