WHO ​ប្រកាស​ឱ្យ​គ្រប់​ប្រទេស​លើ​ពិភព​លោក ត្រៀម​ខ្លួន​ចំពោះ​ជំងឺ​រាតត្បាត Corona ​

14906

​អង្គការ​សុខភាព​ពិភព​លោក WHO ​បាន​ប្រកាស​ឱ្យ​គ្រប់​ប្រទេស​ទាំង​អស់​នៅ​លើ​លោក​នេះ ​ត្រៀម​ខ្លួន​សម្រាប់​ជំងឺ​ឆ្លង Corona ឬ Covid-19 ​ក្រោយ​ពី​បណ្ដា​ប្រទេស​កាន់​តែ​ច្រើន​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​នេះ​។

​ត្បិត​តែ​នៅ​ចិន ហាក់​ដូចជា​មាន​ការ​អន់​ថយ​បន្តិច​ក្ដី ប៉ុន្តែ​នៅ​ប្រទេស​ដទៃ​ទៀត សុទ្ធ​តែ​មាន​ចំនួន​តួ​លេខ​កើន​ឡើង និង​រក​ឃើញ​ថ្មី​ទាំង​អស់​។ ជាក់​ស្ដែង​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ ​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន បារ៉ែន ​អ៊ីរ៉ាក់ គុយវ៉ែត ​និង​អូម៉ង់ សុទ្ធ​តែ​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​ដំបូង​ទាំង​អស់។ ​ជាមួយ​គ្នា​នេះ ​នៅ​កូរ៉េ​ខាង​ត្បូង​មាន​អ្នក​ឆ្លង​កើន​ឡើង​​ខ្លាំង រហូត​ជិត​១​ពាន់​នាក់​ទៅ​ហើយ ​និង​នៅ​អ៊ីតាលី​ក៏​ដូច​គ្នា សុទ្ធ​តែ​មាន​ការ​កើន​ឡើង។

​កត្តា​នេះ​ហើយ ទើប​បាន​ជា​អង្គការ​សុខភាព​ពិភព​លោក បាន​ប្រកាស​ឱ្យ​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​បណ្ដា​ប្រទេស​ទាំង​អស់ ​ចំពោះ​មេរោគ​ឆ្លង​នេះ ​ក៏​ដូច​ជា​រក​វិធី​ទប់​ស្កាត់​ការ​ឆ្លង​ឱ្យ​បាន​ទាន់​ពេល​វេលា៕

Loading...