Corona ​អុក​ឡុក​អ៊ីតាលី​ខ្លាំង រហូត​បិទ​១១​ក្រុង ​ស្លាប់​៣​នាក់ ​និង​ឆ្លង​១៥៥​នាក់​

3624

​នៅ​ប្រទេស​អ៊ីតាលី ​កំពុង​រីក​រាល​ដាល​មេរោគ Corona ​ខ្លាំង ដោយ​មាន​អ្នក​ស្លាប់​ដល់​ទៅ​៣​នាក់ និង​ឆ្លង​១៥៥​នាក់​ហើយ គិត​ត្រឹម​ថ្ងៃ​ទី​២៤​ខែ​កុម្ភៈ​ឆ្នាំ​២០២០​នេះ​។

​ក្នុង​ប្រទេស​អ៊ីតាលី ​ក្រុង​ចំនួន​១១​ហើយ​ដែល​អាជ្ញាធរ​បាន​ប្រកាស​បិទ​និង​ប្រុង​ជើង​ការ ​ដើម្បី​ទប់​ស្កាត់​មេរោគ Corona ​ដែល​កំពុង​ផ្ទុះ​ខ្លាំង​។ ​សាលា​រៀន ជា​ច្រើន​ក៏​ត្រូវ​បាន​បិទ​ទ្វា​សិន​ដែរ ​ហើយ​ជើង​រថ​ភ្លើង ​ធ្វើ​ដំណើរ​ចេញ​ពី​តំបន់​កើត​មេរោគ ក៏​ត្រូវ​បាន​បិទ​ដូច​គ្នា។ ​តំបន់​ដែល​គេ​រក​ឃើញ​មាន​អ្នក​ឆ្លង​ច្រើន​ជាង​គេ គឺ​តំបន់ Lombardy ​។ ​

កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ លីគ​កំពូល​របស់​ប្រទេស​អ៊ីតាលី​ជា​ច្រើន​បាន​ផ្អាក​សិន ដើម្បី​ជៀសរវាង​ការ​ចម្លង​មេរោគ Corona ​នៅ​ពេល​មនុស្ស​ទៅ​គាំទ្រ។ ​គេ​មិន​ទាន់​អាច​កំណត់​ទីតាំង ​និង​តំបន់​ច្បាស់​លាស់​នៃ​ប្រភព​មេរោគ​ក្នុង​ប្រទេស​នេះ​នៅ​ឡើយ​ទេ។ ដោយ​៣​នាក់​ដែល​ស្លាប់​ក្នុង​ប្រទេស​នេះ សុទ្ធ​តែ​មនុស្ស​ចាស់​ទាំង​អស់៕

Loading...