ក្ដៅ​ៗ ​ម៉ាឡេស៊ី រក​ឃើញ​ជន​ជាតិ​អាមេរិក​ម្នាក់​ផ្ទុក​មេរោគ Corona ​ពីលើនាវា Westerdam

1476

​អាជ្ញាធរ​ម៉ាឡេស៊ី ​បាន​បញ្ជាក់​ថា​ជនជាតិ​អាមេរិក​ម្នាក់​ដែល​ចេញ​ពី​នាវា Westerdam ​ពី​កម្ពុជា​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី ​មាន​ផ្ទុក​មេរោគ Corona ​។

ក្រសួងសុខាភិបាលម៉ាឡេស៊ី បញ្ជាក់ នៅថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ស្ត្រីអាយុ៨៣​ឆ្នាំម្នាក់ដែល​មកដល់​ប្រទេស​ម៉ាឡេស៊ី​ក្រោយ​ចាកចេញ​ពីនាវាអាមេរិក MS Westerdam ចុះចតនៅកម្ពុជា បាន​ធ្វើ​តេស្ត​វិជ្ជមានសម្រាប់ជំងឺដង្ហើម ​COVID-19 ។ ​ជន​ជាតិ​អាមេរិក​ស្រី​ដែល​រក​ឃើញ​នោះ​មាន​អាយុ​៨៣​ឆ្នាំ ​ធ្វើ​ដំណើរ​ជាមួយ​ស្វាមី​របស់​អ្នក​ស្រី ​លើ​នាវា Westerdam ។ ​ក្រោយ​ពី​ចូល​ចត​នៅ​កម្ពុជា​ហើយ ​អ្នក​ស្រី​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ម៉ាឡេស៊ី ​ដើម្បី​ស្វែង​រក​ជើង​ហោះហើរ​ទៅ​អាមេរិក។

​ក្រោយ​ពី​ទៅ​ដល់​ទឹក​ដី​ម៉ាឡេស៊ី​ហើយ ​អ្នក​ស្រី​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មាន​រោគ​សញ្ញា​មិន​ស្រួល ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ។ ជា​លទ្ធផល​អ្នក​ស្ត្រី​ពិត​ជា​មាន​មេរោគ Corona ​ពិត​មែន៕

Loading...