ប៉ូលិស​គំរូ រត់​ចូល​ភ្លើង ទាំង​មិន​ស្ដាយ​ជីវិត ដើម្បី​ជួយ​ក្មេង​ដែល​ជាប់​ក្នុង​ផ្ទះ​

1403

​នៅ​យប់មិញ​នេះ ​មាន​ករណី​ឆេះផ្ទះប្រជាពលរដ្ឋ​យ៉ាងសន្ធោរសន្ធៅ​ មានទាំង​ជាប់​មនុស្សជា​ច្រើន​នាក់​ ក្នុងនោះក៏មាន​ក្មេងៗ ​បង្កការផ្អើលបងប្អូនអ្នកជិតខាងភ័យស្លន់ស្លោ ​កើត​ឡើង​នៅ​ខណ្ឌឬស្សីកែវ។

​គ្រាន់​តែ​ឮ​ដំណឹង​នេះ​ភ្លាម ​ក្រុម​ការងារ​បាន​ចុះ​អន្តរាគមន៍​ដល់​កន្លែង​ភ្លែត ដើម្បី​ជួយ​សម្រួល ​និង​រំដោះ​អ្នក​ដែល​ជាប់​នៅ​លើ​ផ្ទះ​។ ​ក្នុង​នោះ គេ​សង្កេត​ឃើញ​ប៉ូលិស​ម្នាក់ ​ស្ម័គ្រ​ចិត្ត​រត់​ចូល​ភ្លើង ដើម្បី​ទៅ​ជួយ​សង្គ្រោះ​ក្មេង​ម្នាក់​ដែល​ជាប់​នៅ​លើ​ផ្ទះ ​មិន​អាច​រក​ផ្លូវ​ចុះ​ឃើញ។ ​នាយ​ប៉ូលិស​ម្នាក់​នោះ ពិត​ជា​ក្លាហាន​មិន​ខ្លាច​គ្រោះ​ថ្នាក់​ដល់​ខ្លួន​មែន ​ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​ប្រជាជន​ខ្មែរ។ កត្ដា​នេះ​ហើយ ទើប​បាន​ជា​រូបគេ​ទទួល​បាន​ការ​សរសើរ​ជា​ច្រើន​ពី​សំណាក់​អ្នក​លេង​បណ្ដាញ​សង្គម Facebook ៕

Loading...