ល្បី​ពេញ​ពិភព​លោក លោក ដូណាល់ ត្រាំ ​អរគុណ​កម្ពុជា ជួយ​សង្គ្រោះ​អាមេរិក​

37383

លោក ដួណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក ​បាន​សរសេរ​ពាក្យ​អរគុណ​ដល់​កម្ពុជា ​ក្នុង​ការ​ជួយ​សង្គ្រោះ​នាវា​ទេសចរណ៍​អាមេរិក ​ដែល​មាន​មនុស្ស​ជាង​២​ពាន់​នាក់​នៅ​លើ​នោះ​។

 

​លោកប្រធានាធិបតី​សហរដ្ឋអាមេរិក​ Donald Trump បានសរសេរព័ត៌មានបង្ហោះលេី​ Twitter ផ្ទាល់​ខ្លួន​របស់​លោកដោយបានថ្លែងអំណរគុណ​ប្រទេស​កម្ពុជា​ដែលបានទទួល​យកនាវា​ Westerdam អោយចូលចតនៅ​កំពង់ផែ​ ។ លោក​ Donald Trump បានបន្ថែមថា​ សហរដ្ឋអាមេរិក​នឹងចងចាំ​អំពើ​ល្អរបស់អ្នក​ (​ កម្ពុជា​ )​ ។

គួររំលឹកផងដែរថា កប៉ាល់ទេសចរណ៍ Westerdam បានមកដល់ខេត្តព្រះសីហនុនាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ហើយអាជ្ញាធរប្រទេសកម្ពុជាបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ក្រោយប្រទេសនិងកោះសរុបចំនួន៦ បដិសេធមិនឲ្យនាវាដ៏ធំមួយនេះចូលចត ដោយសារភ័យខ្លាចអ្នកដំណើរមានផ្ទុកវីរុសកូរ៉ូណាថ្មី៕

Loading...