ផ្ដល់ជូនពិសេសតែ ៣ ថ្ងៃនេះប៉ុណ្ណោះ..! ចំនេញពី ១០%-៥០% និងរង្វាន់ជាច្រើន ពី ពិព័រណ៍អាពាហ៍ពិពាហ៍ នៅផ្សារទំនើបអូឡាំព្យាថ្ងៃទី១៤-១៥-១៦ កុម្ភៈនេះ!

266

នៅថ្ងៃទី១៤-១៥-១៦ កុម្ភៈនេះ​ ពិព័រណ៍អាពាហ៍ពិពាហ៍ដែលមានការចូលរួមពីបណ្ដាក្រុមហ៊ុនថតរូប សម្អាងការ កាដូ សម្លៀកបំពាក់ ភេសជ្ជៈ ឡាន សណ្ឋាគារ ធនាគារ និងក្រុមហ៊ុនជាច្រើនទៀតនឹងចូលរួមផ្ដល់ការបញ្ចុះតម្លៃចាប់ពី១០%-៥០% រួមជាមួយការផ្ដល់ជូនកាដូជាច្រើនសម្រាប់គូស្នេហ៍ដែលនឹងត្រៀមរៀបអាពាហ៍ពិពាហ៍នាពេលខាងមុខនេះ។

ដំណឹងល្អសម្រាប់គូស្នេហ៍ដែលមិនទាន់កក់សេវាកម្មថតរូប Pre-Wedding ឬថតរូបនិងវីដេអូក្នុងថ្ងៃអាពាហ៍ពិពាហ៍​អាចចូលរួមពិព័រណ៍អាពាហ៍ពិពាហ៍ដើម្បីទទួលបានការបញ្ចុះតម្លៃ៥០% ពីក្រុមហ៊ុន @home, L-Sopheak Mongkul, CL Studio​ និង​ MOCO (ដែលជាក្រុមហ៊ុនក្រៅស្រុកផ្ដល់សេវាកម្មសម្រាប់ថតរូបនៅប្រទេសសឹង្ហបុរី និងម៉ាឡេស៊ីជាដើម)។

ក្រៅពីនោះ ក៏មានការប្រឹក្សានិងប្រូម៉ូសិនពិសេសពីការជ្រើសរើសទីតាំងនិងការរៀបចំពិធីយ៉ាងប្រណិតពីសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ និងការតាំងបង្ហាញរថយន្ដសេរីទំនើបពីរថយន្ដ BAIC Cambodia និងរថយន្ដ​ MG រួមជាមួយការប្រឹក្សាហិរញ្ញវត្ថុពីធនាគារ CIMB Cambodia ថែមទៀតផង។ បន្ថែមពីនោះ ក៏មានការចូលរួមពីបណ្ដាក្រុមហ៊ុនផ្សេងទៀតដូចជា Eysan Coffee, នស២រ, Axion, Delotusia, CTS, Nearsa, Yang’s Colthes, Aldrisela, Lifegrowth, Durian Community, Goldfx Investment, Hiruscar, Halykoo, Sumarai Curry ជាដើម។

មិនត្រឹមតែមានការបញ្ចុះតម្លៃយ៉ាងពិសេសនោះទេ នៅក្នុងថ្ងៃបុណ្យនៃក្ដីស្រលាញ់​ក៏មានការចែកជូនផ្កាកូលាប ៣០០ទង សម្រាប់អតិថិជនដែលបានមកកំសាន្តនិងថតរូបនៅផ្សារទំនើបអូឡាំព្យា ចែកបាច់ផ្កាដែលរៀបចំយ៉ាងពិសេសចំនួន ២៥ បាច់ សម្រាប់អតិថិជនដែលបានទិញទំនិញចាប់ពី ៣០ ដុល្លារទ្បើងទៅ និងការថតរូបនៅផ្សារទំនើបអូទ្បាំព្យាជាមួយមនុស្សជាទីស្រលាញ់ ដោយធ្វើតាមល័ក្ខខណ្ឌដែលបានកំណត់ដើម្បីឈ្នះរង្វាន់ជា សាច់ប្រាក់ចំនួន ១៧០ដុល្លារ សម្រាប់ចំណាយនៅផ្សារទំនើប។ លើសពីនេះ ក៏មានការចែកជូនស្ករគ្រាប់Woods និងទស្សនាវដ្ដី Listwedding ដែលមានបណ្ដុំដោយសម្អាងការល្បីៗដែលអាចផ្ដល់ភាពងាយស្រួលដល់គូស្នេហ៍ក្នុងការជ្រើសរើសសម្អាងការដែលមានគុណភាព និង តម្លៃសមរម្យទៅកាន់អតិថិជនដែលបានចូលរួមដោយឥតគិតថ្លៃ។

ជួបគ្នានៅក្នុងពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៥ ថ្ងៃទី១៤-១៥-១៦ កុម្ភៈ ២០២០ ចាប់ពីម៉ោង១០ព្រឹកដល់៩យប់ នៅផ្សារទំនើបអូឡាំព្យា។ កម្មវិធីនេះរៀបចំដោយក្រុមហ៊ុន Anussa Event Planner – អនុស្សា ឧបត្ថម្ភដោយ Sokha Phnom Penh Hotel & Residence-សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ សហការឧបត្ថម្ភដោយ Hiruscar Cambodia, @homePhotography , រថយន្ដ BAIC Cambodia, ធនាគារ CIMB Cambodia រួមសហការដោយផ្សារទំនើបអូឡាំព្យា The Olympia Mall ៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖
• លេខទូរស័ព្ទ៖ 012 230 140 / 010 911 776
• ទំព័រហ្វេសប៊ុក Wedding Fair Cambodia by Anussa – ពិព័រណ៍អាពាហ៍ពិពាហ៍ ឬ Anussa Event Planner

Loading...