កូរ៉េ​ខាង​ជើង ​បាញ់​សម្លាប់​អ្នក​ផ្ទុក​មេរោគ Corona ​ម្នាក់ ដែល​ទើប​មក​ពី​ប្រទេស​ចិន

27403

​កូរ៉េ​ខាង​ជើង ​បាន​បាញ់​សម្លាប់​ពលរដ្ឋខ្លួនឯងម្នាក់ ដែល​ផ្ទុក​មេរោគ Corona គ្រាដែលរូបគេ​បាន​ដើរ​ចេញ​ក្រៅ ​ដោយ​មិន​មាន​ការ​អនុញ្ញាត​ត្រឹម​ត្រូវ។

 

​អ្នក​ផ្ទុក​មេរោគ​ខាង​លើ​នេះ ទើប​មក​ពី​ប្រទេស​ចិន ​ហើយ​មក​ដល់​កូរ៉េ​ខាង​ជើង​ក៏​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ Corona ​តែ​ម្ដង។ ​រូបគេ​បាន​ព្យាយាម​គេច​ខ្លួន ​ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​កូរ៉េ​ខាង​ជើង​ចាប់​បាន ​ហើយ​ភ្លាម​នោះ​ក៏​បាន​បាញ់​សម្លាប់​តែ​ម្ដង។

គិត​ត្រឹម​បច្ចុប្បន្ន​នេះ​កូរ៉េ​ខាង​ជើង​បាន​រឹត​បណ្ដឹង​ខ្លាំង​មែនទែន​ចំពោះ​អ្នក​ដែល​ឆ្លង​កាត់​ពី​ប្រទេស​ចិន ចូល​ប្រទេស​របស់​ខ្លួន។ តាម​បន្ទាត់​ព្រំដែន​មួយ​ចំនួន​បាន​បិទ​បាត់​ទៅហើយ ព្រោះ​ខ្លាច​មាន​ការ​ឆ្លង​មេរោគ Corona ​នេះ។ ខណៈ​ដែល​បច្ចុប្បន្ន​នេះ​កូរ៉េ​ខាង​ជើង ​មិន​ទាន់​រក​ឃើញ​មាន​អ្នក​ផ្ទុក​ណា​ម្នាក់​ឡើយ ក្រៅ​ពី​អ្នក​ដែល​ពួកគេ​បាន​បាញ់​សម្លាប់​កន្លង​ទៅ៕

Loading...