អ្នក​ទេសចរណ៍​លើ​នាវា Westerdam ​អរគុណ​កម្ពុជា ​និង​សន្យា​ជួយ​មក​លេង​កម្ពុជា​ឱ្យ​បាន​ច្រើន​បំផុត​

15534

ក្រុម​អ្នក​ទេសចរណ៍​នៅ​លើ​នាវា Westerdam ​បាន​អរគុណ​ដល់​ប្រទេស​កម្ពុជា​ជា​ខ្លាំង ដែល​បាន​ផ្ដល់​ឱ្យ​ពួកគេ​នៅ​កន្លែង​ចូល​ចត ​ក៏​ដូចជា​ផ្ដល់​សេវា​កម្ម​យ៉ាង​ច្រើន។

ពួកគេ​មើល​ឃើញ​ថា​កម្ពុជា​ជា​ប្រទេស​ដ៏​ស្រស់​ស្អាត ​និង​គួរ​ឱ្យ​ចង់​រាប់​អាន។ ​ខណៈ​ដែល​បណ្ដា​ប្រទេស​ជា​ច្រើន​មិន​ឱ្យ​ពួកគេ​ចូល ​មាន​តែ​កម្ពុជា​មួយ​ប៉ុណ្ណោះ​បាន​ផ្ដល់​ឱកាស​ឱ្យ​ពួកគេ ​ដោយ​មិន​មាន​ការ​រើសអើង​អ្វី​នោះ​ទេ។ ​ម្នាក់​ក្នុង​ចំណោម​អ្នក​ទេសចរណ៍​នៅ​លើ​នាវា​ខាង​លើ ​បាន​បង្ហោះ​សារ​ថា​នឹង​ជួយ​មក​ចាយ​លុយ​នៅ​កម្ពុជា​ឱ្យ​បាន​ច្រើន​បំផុត ​ក៏​ដូចជា​ណែនាំ​ឱ្យ​ពិភព​លោក​ស្គាល់​កម្ពុជា ​ថា​ជា​ប្រទេស​មាន​ចិត្ត​សន្ដោស​ប្រណី​មួយ​ផង​ដែរ។

សូម​បញ្ជាក់​ថា​នៅ​ព្រឹក​មិញ​នេះ សម្ដេច​តេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​បាន​ឱ្យ​អ្នក​ទេសចរណ៍​នៅ​លើ​នាវា​អាច​ចុះ​ទៅ​ដើរ​លំហែ​នៅ​កំពង់​សោម​បាន ​ហើយ​ប្រសិន​បើ​ចង់​ទៅ​លេង​សៀមរាប ​ក៏​​នឹង​នាំ​ទៅ​ដែរ ដោយ​មិន​មាន​យក​កម្រៃ​ជើង​សារ​អ្វី​នោះ​ទេ៕

Loading...