សម្ដេច​តេជោ៖ ​ទោះ​លើ​នាវា​មាន​អ្នក​ជំងឺ Corona ​ក៏​ឱ្យ​ចូល​ចត​នៅ​កម្ពុជា​ដែរ ព្រោះ…

638

សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា បាន​ថ្លែង​អះអាង​ថា ប្រសិនបើ​អ្នក​ធ្វើ​ដំណើរ នៅ​លើ​នាវា​យក្ស Westerdam មាន​ផ្ទុក​វីរុស Covid-19 ក៏​សម្ដេច​ឲ្យ​ចូល​ចត​ដែរ ហើយ​ឲ្យ​ចូល​ចត​លឿន​បំផុត​ទៀត​ផង។

 

ការ​បញ្ជាក់​ខាង​លើ​របស់​សម្ដេច​តេជោ ហ៊ុន សែន ​ធ្វើ​ឡើង​ដើម្បី​បញ្ជាក់​ឱ្យ​ច្បាស់​ថា​កម្ពុជា​គោរព​ដល់​សិទ្ធិ​រស់រាន​របស់​មនុស្ស ​ហើយ​កម្ពុជា​ក៏​មិន​មាន​ការ​រើសអើង​ជាតិ​សាសន៍​អ្វី​នោះ​ដែរ។ ​នៅ​ពេល​នេះ ​កម្ពុជា​បាន​បង្ហាញ​ការទទួលខុសត្រូវ ​ក្នុង​នាម​ជា​សមាជិក​នៃសហគមន៍អន្តរជាតិ​ដែល​មាន​ការទទួលខុសត្រូវ។

អ្វី​ដែល​កាន់​តែ​គួរ​ឱ្យ​គោរព​ថែម​ទៀត​នោះ ​សម្ដេច​បាន​បញ្ជាក់​ថា​ប្រសិន​បើ​បើ​​សម្ដេច​មក​ទទួល​ប្រជាពលរដ្ឋ​នៃ​បណ្តា​ប្រទេសរហូតដល់ ៤១សញ្ជាតិនៅទីនេះ​ បែរជាគ្រោះថ្នាក់ដល់ខ្លួន​ វា​ក៏​សក្តិសម​នឹងពលីកម្មដែល​ធ្វើដើម្បី​មនុស្សជាតិផងដែរ។ តើ​ឱ្យយើង​និយាយ​ពីការគោរព​សិទ្ធិមនុស្សអ្វីទៅ ​បើសិទ្ធិរស់រាន្តមានជីវិត មិនត្រូវបានគោរព​ផងនោះ៕

Loading...