ការ​ពិត នាវា Westerdam ​នឹង​អស់​ស្បៀង ​បើ​មិន​បាន​ចូល​ចត​នៅ​កម្ពុជា

454

​សម្ដេច​តេជោ ហ៊ុន សែន ​បាន​អញ្ជើញ​ផ្ទាល់​ទៅ​ដល់​កន្លែង​នាវា Westerdam ​ដើម្បី​ជា​ការ​ស្វាគមន៍ ​និង​បង្ហាញ​ពី​ការ​ជួយ​សង្គ្រោះ​របស់​កម្ពុជា ​ក្នុង​ន័យ​សប្បុរសធម៌។

​ក្នុង​ឱកាស​នោះ​ដែរ ​សម្ដេច​តេជោ ហ៊ុន សែន ​បាន​បញ្ជាក់​ថា​ស្ថាន​ទូត​អាមេរិក ​បាន​បញ្ជាក់​ពី​បញ្ហា​នាវា​នេះ ​ដោយ​គ្មាន​ប្រទេស​ណា​បាន​ផ្ដល់​កន្លែង​ឱ្យ​ចូល​ចត​នោះ​ទេ។ ស្រប​ពេល​នាវា​នេះ ក៏​ជិត​អស់​ស្បៀង​ផង​ដែរ ​គ្រាន់​តែ​ឮ​ដូច្នេះ សម្ដេច​បាន​ប្រាប់​ថា Welcome និង​ឱ្យ​ក្រុម​ការងារ​កម្ពុជា ត្រៀម​ដើម្បី​ជួយ​សង្គ្រោះ​ដល់​នាវា​ទេសចរណ៍​ដែល​មាន​មនុស្ស​ជាង​២​ពាន់​នាក់​នេះ​ភ្លាម។

​សម្ដេច​បាន​បញ្ជាក់​ទៀត​ថា ​មិន​ត្រូវ​ឱ្យ​មាន​មនុស្ស​ស្លាប់​នៅ​លើ​នាវា​នេះ​ដាច់​ខាត។ ដោយ​ឡែក​សម្ដេច​ក៏​បាន​ប្រកាស​ឱ្យ​អ្នក​ទេសចរណ៍​លើ​នាវា​បាន​ចុះ​ដើរ​កម្សាន្ត​នៅ​ក្រុង​ព្រះ​សីហនុ ​និង​សៀមរាប​ផង​ដែរ៕

Loading...