វៀតណាម​បិទ​ឃុំ​មួយ ​មាន​មនុស្ស​រស់​នៅ​១​ម៉ឺន​នាក់ ​ក្រោយ​ផ្ទុះ​មេរោគ Corona ​នៅ​ទី​នោះ​

1461

ឃុំ​មួយ​ក្នុង​ប្រទេស​​វៀតណាម​មាន​មនុស្ស​រស់​នៅ​១​ម៉ឺន​នាក់ ​បាន​ប្រកាស​បិទ​ការ​ចេញ​ចូល ​ក្រោយ​ពី​រក​ឃើញ​អ្នក​ឆ្លង​មេរោគ Corona ​៦​នាក់​ពី​ក្នុង​ភូមិ​នេះ​។

​Son Loi ជា​ឃុំ​មួយ​នៅ​ចម្ងាយ​ប្រមាណ​ជា​៤០​គីឡូ​ម៉ែត្រ​ពី​ទីក្រុង​ហាណូយ។ វា​ជា​កន្លែង​ដំបូង​បំផុត​ក្រៅ​ប្រទេស​ចិន ដែល​បាន​ប្រកាស​បិទ​ការ​ចេញ​ចូល ​ក្រោយ​ពី​រក​ឃើញ​មាន​មនុស្ស​៦​នាក់​ឆ្លង​មេរោគ Corona ​ក្នុង​ឃុំ​មួយ​នេះ។ ​ការ​បិទ​នឹង​មាន​រយៈ​ពេល​២០​ថ្ងៃ ដើម្បី​តាមដាន​ស្វែង​រក​អ្នក​ជំងឺ​ឬ​អ្នក​ឆ្លង​មេរោគ Corona ​នៅ​តំបន់​នេះ​។

អ្នក​ភូមិ​ម្នាក់​ក្នុង​តំបន់​ដែល​បាន​បិទ​ខាង​លើ​បាន​ប្រាប់​ទៅ AFP ​ថា​ពួកគេ​មិន​អាច​ចេញ​ពី​ផ្ទះ​ទៅ​ណា​បាន​ទេ។ ​អ្នក​ទាំង​អស់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​នៅ​តែ​ក្នុង​ផ្ទះ​ប៉ុណ្ណោះ។ ​ក្រោយ​ពី​គេ​រក​ឃើញ​មាន​អ្នក​ផ្ទុក​មេរោគ​ដល់​៦​នាក់​ស្ថិត​នៅ​ក្នុង​ឃុំ​នេះ៕

Loading...