​នាវា​ដែល​សុំ​ចត​នៅ​កម្ពុជា ​មាន​ភ្ញៀវ​២០​នាក់​មាន​សុខភាព​មិន​ប្រក្រតី​

164

​បើ​តាម​ឯកឧត្តម គួច ចំរើន ​បាន​បញ្ជាក់​ថា​ភ្ញៀវ​ចំនួន​២០​នាក់​មាន​ជំងឺ ​សុខភាព​មិន​ប្រក្រតី​ឡើយ ​ប៉ុន្តែ​វា​មិន​មែន​ជា​មេរោគ Corona ​នោះ​ទេ​។

 


​នៅ​ព្រឹកមិញ​នេះ នាវា​ផ្ទុក​មនុស្ស​ជាង​២​ពាន់​នាក់​ដែល​ប្រទេស​៥​មិន​ព្រម​ឱ្យ​ចូល​ចត​នោះ ​បាន​ចូល​ចត​នៅ​កំពង់​ផែ​ក្រុង​ព្រះ​សីហនុ​ហើយ។ ​ក្នុង​នោះ ​ក្រុម​ការងារ ​និង​ក្រុម​គ្រូ​ពេទ្យ​កំពុង​តាម​ដាន​អ្នក​ដំណើរ​លើ​នាវា​នោះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត។ ​ក្រោយ​ពី​ពិនិត្យ​ហើយ ឃើញ​មាន​អ្នក​មាន​ឈឺ​ប្រមាណ​ជា​២០​នាក់ ​(ឈឺ​ក្រពះ) ប៉ុន្តែ​មិន​មែន​ជា​មេរោគ Corona ​នោះ​ទេ។ ​

លោកអភិបាលខេត្តរៀបរាប់បន្តថា តាមគម្រោងមិនមានអ្នកណា ស្នាក់នៅព្រះសីហនុទេ ។ អ្នកនៅលើកប៉ាល់មិនចុះទាំងអស់ទេ ចុះតែទេសចរណ៍មួយចំនួនប៉ុណ្ណោះ ដែលបានទិញសំបុត្រយន្តហោះរួចហើយ ដើម្បីបន្តដំណើរទៅកាន់ប្រទេសរបស់ពួកគេវិញ ប្រហែលជា៥០០នាក់ ។

Loading...