ម្សិលមិញ ​អ្នក​ស្លាប់​កើន​ដល់ ១៣៦៨​នាក់ ​និង​មាន​អ្នក​ឆ្លង​ថ្មី ១៥ ០០០​នាក់​

151

​ចំនួន​អ្នក​ស្លាប់​ដោយសារ​មេរោគ Corona ​នៅ​ប្រទេស​ចិន បាន​កើន​ឡើង​ដល់ ១៣៦៨​នាក់ ​និង​មាន​អ្នក​ឆ្លង​ថ្មី​ម្សិលមិញ​នេះ​រក​ឃើញ ១៥ ០០០​នាក់​ថែម​ទៀត ​សរុប​ដល់​ជាង​៦​ម៉ឺន​នាក់​ហើយ។

​ត្រឹម​តែ​១​ថ្ងៃ​ម្សិលមិញ​នេះ ​អ្នក​ស្លាប់​មាន​ដល់​ជាង​២០០​នាក់​ទៅ​ហើយ ​ខណៈ​ដែល​នៅ​ខេត្ត Hubei ​តែ​មួយ​វិញ ​មាន​អ្នក​រក​ឃើញ​មេរោគ​ថ្មី​ចំនួន ១៥ ០០០​នាក់ ​ដែល​ធ្វើ​ឱ្យ​ចំនួន​សរុប​នៃ​អ្នក​ឆ្លង​មេរោគ​នេះ​កើន​ដល់ ​ជាង​៦​ម៉ឺន​នាក់​​ឯ​ណោះ។ ​ចំនួន​នៃ​អ្នក​ស្លាប់ ​និង​ឆ្លង​មេរោគ ​ម្សិលមិញ ជា​ចំនួន​ច្រើន​បំផុត​ក្នុង​មួយ​ថ្ងៃ ​ចាប់​តាំង​ពី​ផ្ទុះ​មេរោគ​នេះ​ឡើង។

ដោយសារ​តែ​មិន​ទាន់​មាន​ថ្នាំ​ព្យាបាល ​និង​វ៉ាក់សាំង​ការពារ ​តាម​សាលា​រៀន ​និង​កន្លែង​ធ្វើ​ការ​មួយ​ចំនួន​ក្នុង​ប្រទេស​ចិន ជា​ពិសេស​ខេត្ត Hubei ​ផ្ទាល់​តែ​ម្ដង ​នៅ​បន្ដ​បិទ​ទ្វា ​ខណៈ​ដែល​តាម​ដង​ផ្លូវ​វិញ ​កំពុង​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ផង​ដែរ៕

Loading...