ថ្នាក់​ដឹក​នាំ ​និង​ក្រុម​គ្រូ​ពេទ្យ ​កំពុង​រង់ចាំ​អ្នក​ទេសចរណ៍​លើ​នាវា Westerdam ​

6604

​ថ្នាក់ដឹកនាំ ​ក្រសួងស្ថាបន័​ថ្នាក់ជាតិ​និងថ្នាក់ដឹក​នាំខេត្ត​ព្រះសីហនុ ​ព្រមទាំងមន្ត្រីជំនាញ​ពាក់ពន្ធ័​ កំពុង​មានវត្តមាន​នៅកំពង់ផែក្រុងព្រះសីហនុ​ រង់ចាំ​ទទួល​អ្នកទេសចរណ៍​អន្តរជាតិ​ដែល​មក​តាមនាវាទេសចរណ៍​ឈ្មោះ MS Westerdam​ ចូលចតកំពង់ផែបន្តិចទៀតនេះ។

​ជាមួយគ្នានេះ មន្ត្រីអះអាងថា ផ្នែកពេទ្យក៍បានចុះទៅយកសំណាកនៅលើនាវាទេសចរណ៍ Westerdam ដើម្បីត្រួតពិនិត្យយ៉ាងយក ចិត្តទុកដាក់នៅលើនាវាជាមុនសិន មុននឹងអនុញ្ញាតអោយមនុស្សនៅលើនាវា ឡើងមកលើផែ ដើម្បីធានាថា មិនមានអ្នកណាម្នាក់ឆ្លងមេរោគ៕

Loading...