ទូត​អាមេរិក ​និង​ប្រធាន WHO ​អរគុណ​សម្ដេច​តេជោ ​ដែល​ឱ្យ​នាវា​Westerdam ចូលចត

20123

​កម្ពុជា ​បាន​សម្រេច​ឱ្យ​នាវា​ឈ្មោះ Westerdam ចូលចត ​ក្រោយ​ពី​ប្រទេស​និង​កោះ​៥​បាន​បដិសេធ​មិន​ឱ្យ​នាវា​នេះ​ចូល​ប្រទេស​ពួកគេ​ឡើយ ព្រោះ​ខ្លាច​មាន Corona ​នៅ​លើ​នាវា​នេះ​។

 

​ការ​ផ្ដល់​ឱកាស​ឱ្យ​នាវា​ផ្ទុក​មនុស្ស​ជាង​២​ពាន់​នាក់​របស់​អាមេរិក​បាន​ចូល​ចត​និង​ចាក់​ប្រេង​នេះ​ដែរ ​ត្រូវ​បាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា ​លោក ​Patrck Murphy ​អរគុណ​ដល់​សម្ដេច​តេជោ ហ៊ុន សែន ជា​ខ្លាំង ​ចំពោះ​ទឹក​ចិត្ត​ដ៏​ល្អ​ប្រពៃ​នេះ។ ដោយ​ឡែក​ប្រធាន​អង្គការ​សុខភាព​ពិភព​លោក WHO ​ក៏​បាន​ថ្លែង​សារ​អរគុណ​ចំពោះ​ទឹក​ចិត្ត​កម្ពុជា ​ចំពោះ​មនុស្ស​ដែល​ស្ថិត​នៅ​លើ​នាវា​ខាង​លើ​ផង​ដែរ។

​រំលឹក​ថា​កម្ពុជា ​ឱ្យ​នាវា​នេះ​ចត​ដើម្បី​ជួយ​សង្គ្រោះ​ពួកគេ ​ដែល​កំពុង​ខ្វះ​ខាត​អាហារ ​និង​របស់​ប្រើប្រាស់​ផ្សេង​ៗ។ ​នាវា​នេះ​ធ្វើ​ដំណើរ​ពី​ហុងកុង​មក ​ប៉ុន្តែ​ត្រូវ​បាន​ប្រទេស ហ្វីលីពីន ថៃ ជប៉ុន កោះ​តៃវ៉ាន់ និងកោះ ហ្គាម ក្រោមហេតុផលភ័យខ្លាចការរាតត្បាតនៃកូរ៉ូណាវីរុស COVID19៕

Loading...