

ប្រុសស្អាតកម្ពុជា អ៊ិត សុធា កំពុងចូលរួមប្រកួតជាមួយប្រុសស្អាតមកពីប្រទេសជាច្រើនទៀតក្នុងកម្មវិធី Mister United Worldឆ្នាំ២០១៩ នៅប្រទេសថៃ។ ក្នុងចំណោមវិញ្ញាសាជាច្រើនដែលត្រូវប្រកួត ក៏មានវិញ្ញាសា Mister Social Vote ដែលតម្រូវឱ្យអ្នកគាំទ្រ ចុច Share និង like ទៅលើបេក្ខភាពដែលខ្លួនពេញចិត្ត ដោយចុច Like ទទួលបានមួយពិន្ទុ និងចុច Share ទទួលបាន ៣ពិន្ទុ។
ដើម្បីចុចបោះឆ្នោតលើបណ្ដាញសង្គម សូមចុចទីនេះ
ដើម្បីចុចបោះឆ្នោតលើវិបសាយ សូមចុចទីនេះ
គួរបញ្ជាក់ថា កម្មវិធី Mister United Word ឆ្នាំ២០១៩ នេះ ធ្វើឡើងនៅក្រុងប៉ាតាយ៉ា ប្រទេសថៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៧ ខែឧសភា។ មានប្រទេសជាច្រើនចូលរួមប្រកួត ដូចជា ថៃ ស្រីលង្កា កម្ពុជា វៀតណាម ហ្វីលីពីន ឡាវ រុស្ស៊ី អ៊ុយក្រែន ឥណ្ឌា លីបង់ មីយ៉ាន់ម៉ា ហ្សកដានី តៃវ៉ាន់ បែលហ្សិក និងអាមេរិកជាដើម។ បេក្ខភាពតំណាងកម្ពុជា គឺលោក អ៊ិត សុធា ដែលមានអាយុ ២៥ឆ្នាំ កម្ពស់ ១,៧៤សង់ទីម៉ែត្រ និងទម្ងន់ ៨២គីឡូក្រាម៕