Home ជីវិត&សង្គម អាយុត្រឹម ២៦ឆ្នាំ ចេះរកស៊ីសល់លុយទិញផ្ទះ ទិញដី មានឡានជិះ ដោយសារ NNP

អាយុត្រឹម ២៦ឆ្នាំ ចេះរកស៊ីសល់លុយទិញផ្ទះ ទិញដី មានឡានជិះ ដោយសារ NNP

14751

ការ​រកស៊ី​មិន​មែន​សុទ្ធ​តែ​ជោគ​ជ័យ​ទេ ប៉ុន្តែ​បើ​មិន​ហ៊ាន​ប្រថុយ ក៏​មិន​ឃើញ​ពី​លទ្ធផល​ពិត​ដែរ។ ជាក់​ស្ដែង នារី​វ័យ​ក្មេង​ម្នាក់​ឈ្មោះ អ៊ន់ ធីតា ដែល​មាន​អាយុ​ទើប ២៦ឆ្នាំ បាន​លា​ឈប់​ពី​ការងារ មក​ដាក់​ទុន​រក​ស៊ី​ជាមួយ​ផលិត​ផល​គ្រឿង​សម្អាង NNP ត្រឹម​ពេល​ជាង​មួយ​ឆ្នាំ​ប៉ុណ្ណោះ។

ដំបូង​ឡើយ អ្នក​នាង អ៊ន់ ធីតា គ្រាន់​តែ​ជា​អ្នក​ធ្វើ​ការ​ឱ្យ​គេ ទទួល​បាន​ប្រាក់​ខែ ២៥០​ដុល្លារ​ប៉ុណ្ណោះ។ ប៉ុន្តែ​ដោយសារ​មិន​សល់​លុយ ណា​មួយ​ធុញ​ថប់​នឹង​ការ​ធ្វើ​ការងារ​គ្មាន​ពេល​សម្រាក ទើប​សម្រេច​ចិត្ត​ស្វែង​រក​អនាគត​ថ្មី តាម​រយៈ​ការ​ប្រកប​របរ​ផ្ទាល់​ខ្លួន គឺ​ចាប់​ផ្ដើម​ជំនួញ​ជា​មួយ NNP ក្នុង​អំឡុង​ឆ្នាំ​២០១៨។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់​ពី​ការ​ព្យាយាម​ត្រឹម​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ អ្នក​នាង អ៊ន់ ធីតា ក៏​បាន​ទទួល​ជោគ​ជ័យ ក្លាយ​ជា​ម្ចាស់​ដេប៉ូ ៣ខណ្ឌ ដោយ​មាន​អ្នក​តំណាង​ចែក​ចាយ​ទាំង​ផ្ទាល់ និង​បន្ត​ជាង ១០០០​
នាក់។ ត្រឹម​ពេល​ជាង​មួយ​ឆ្នាំ​ប៉ុណ្ណោះ ប្រាក់​ចំណេញ​បាន​កើន​ឡើង​ដល់​ប្រមាណ ១ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន​ជំនួញ​របស់​អ្នក​ស្រី អ៊ន់ ធីតា កាន់​តែ​រីក​ចម្រើន ដោយ​មាន​តំណាង​ចែក​ចាយ​បន្ត​កាន់​តែ​ច្រើន។ ចំណូល​ពី​របរ​មួយ​នេះ បាន​ធ្វើ​ឱ្យ​អ្នក​ស្រី មាន​លទ្ធភាព​ទិញ​ផ្ទះ ២​ល្វែង ដើម្បី​ស្តុក​ឥវ៉ាន់ ទិញ​រថយន្ត​ទំនើប​តម្លៃ​ជាង ៥​ម៉ឺន​ដុល្លារ និង​មាន​ដី​ទុក​ជា​ទ្រព្យ​សម្រាប់​អនាគត​ផង​ដែរ។

គួរ​បញ្ជាក់​ដែរ​ដា ផលិត​ផល​គ្រឿង​សម្អាង NNP នាំ​ចូល​ផ្ដាច់​មុខ​ដោយ ក្រុមហ៊ុន​ដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី ដោយ​មាន​លោក​ស្រី ទ្រី ដាណា ជា​អគ្គនាយិកា ហើយ​បច្ចុប្បន្ន​នេះ​​មាន​អ្នក​តំណាង​ចែក​ចាយ​ប្រមាណ ៧ម៉ឺន​នាក់​ហើយ នៅ​គ្រប់ ២៥​រាជធានី​ខេត្ត៕

Loading...