ល្អ​ណាស់! ​គួច ចំរើន ​បញ្ជាក់​ថា​ឆ្នេរ​កំពង់​សោម ​បង​ប្អូន​អាច​បោះ​តង់ ​ក្រាល​កន្ទែល​បាន​ដោយ​សេរី

197

​ឯកឧត្តម គួច ចំរើន ​អភិបាល​ខេត្ត​ព្រះ​សីហនុ ​បាន​បញ្ជាក់​ថា​ឆ្នេរ​កំពង់​សោម ​ក៏​ដូចជា​ឆ្នេរ​សមុទ្រ​កម្ពុជា ​បង​ប្អូន​ប្រជាពល​រដ្ឋ​អាច​មក​លេង ដោយ​បោះ​តង់ ​និង​ក្រាល​កន្ទែល​បាន​ដោយ​សេរី ​មិន​មាន​យក​ប្រាក់​អ្វី​ឡើយ។

​ឯកឧត្ដម​ គួច ចំរើន ​នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ​បាន​កែប្រែ​ឆ្នេរ​សមុទ្រ​កម្ពុជា ​ឱ្យ​មាន​ភាព​ទាក់ទាញ​ឡើង​វិញ​ធ្វើ​ឱ្យ​ប្រជាពល​រដ្ឋ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង។ ​សម្រាប់​បុណ្យ​ចូល​ឆ្នាំ​ខាង​មុខ​នេះ ​គេ​សង្ឃឹម​ថា​នឹង​មាន​អ្នក​ទៅ​លេង​នៅ​តំបន់​សមុទ្រ​កាន់​តែ​ច្រើន​ឡើង​វិញ​មិន​ខាន។

​ទន្ទឹម​គ្នា​នោះ​ដែរ ​ឯកឧត្តម ​ក៏​បាន​បញ្ជាក់​ទៀត​ថា​ ប្រជាពលរដ្ឋ ដែលមកកំសាន្ដតាមឆ្នេរសមុទ្រ ចង់ក្រាលកន្ទេល ក្រាលតង់ អង្គុយលេង បានដោយសេរី មិនគិតសេវាឡើយ ​តែត្រូវ ទុកដាក់ វេច​ខ្ចប់​សំរាម​អោយ​បាន​ស្អាត៕

Loading...