

ចំនួនអ្នកស្លាប់ដោយសារមេរោគ Corona នៅប្រទេសចិន បានកើនឡើងដល់ ១ ១១២នាក់ហើយនៅត្រឹមព្រឹកថ្ងៃទី១២ខែកុម្ភៈឆ្នាំ ២០២០នេះ។
មិនត្រឹមតែឡើងចំនួនអ្នកស្លាប់នេះទេ អ្នកទើបរកឃើញមេរោគថ្មីៗក៏មានការកើនឡើងផងដែរ។ ក្នុងនោះ ចំនួនអ្នកផ្ទុកមេរោគមានដល់ជាង៤ម៉ឺននាក់ហើយ ក្នុងចំនួននេះក៏មានអ្នកឈឺធ្ងន់ច្រើនផងដែរ។ បច្ចុប្បន្ននេះ មន្ត្រីរបស់អង្គការសុខភាពពិភពលោក បានចុះទៅជួយដល់ប្រទេសចិនហើយ ក្រោយពីចិនប្រកាសស្វែងរកជំនួយបន្ថែម៕