យ៉ាង​មិច​ចេះ! នាវា​ទេសចរណ៍​ផ្ទុក​មនុស្ស​ជាង​១​ពាន់​នាក់ ត្រូវ​ប្រទេស​ថៃ ជប៉ុន ​មិន​ឱ្យ​ចូល​ចត​

866

​នាវា​ទេសចរណ៍​ផ្ទុក​អ្នក​ដំណើរ​ជាង​១​ពាន់​នាក់ ត្រូវ​ប្រទេស​ថៃ ​មិន​ឱ្យ​ចូល​ចត ​ក្រោយ​ពី​ជប៉ុន​ក៏​មិន​ព្រម​ឱ្យ​ចូល​ប្រទេស​របស់​ពួកគេ​ដូច​គ្នា​។

​នាវា​ខាង​លើ​នេះ ធ្វើ​ដំណើរ​មក​ពី​ហុងកុង​កាល​ពី​ថ្ងៃ​ទី​១​ខែ​កុម្ភៈ​កន្លង​ទៅ ​ហើយ​ជាប់​គាំង​នៅ​លើ​ផ្ទៃ​ទឹក​ជា​ច្រើន​ថ្ងៃ​មក​ហើយ ក្រោយ​ពី​ប្រទេស​ជា​ច្រើន​រួម​ទាំង​ជប៉ុន​ផង​នោះ ​មិន​ព្រម​ឱ្យ​ពួកគេ​ចូល​កំពង់​ផែ​របស់​ខ្លួន​ឡើយ។ ​ដោយ​ម្សិលមិញ​នេះ ​នាវា​ខាង​លើ​បាន​ស្នើ​សុំ​ចូល​ចត​នៅ​ប្រទេស​ថៃ​ទៀត ប៉ុន្តែ​ចុង​ក្រោយ ​ក៏​ត្រូវ​ថៃ​ហាម​មិន​ឱ្យ​ចូល​ប្រទេស​របស់​ខ្លួន​ផង​ដែរ។

​ការ​ដែល​នាវា​នេះ ត្រូវ​បាន​ប្រទេស​ជា​ច្រើន​មិន​ឱ្យ​ចូល​ចត​នេះ គឺ​ដោយសារ​តែ​ខ្លាច​មាន​អ្នក​ផ្ទុក​មេរោគ Corona ​នៅ​លើ​នាវា​នេះ។ ខណៈ​ដែល​នាវា​មួយ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ដែល​ចូល​ចត​កំពង់​ផែ​នៅ​ប្រទេស​ជប៉ុន​នោះ ​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ Corona ​ជាង​១០០​នាក់​ទៅ​ហើយ៕

Loading...