​សម្ដេច​តេជោ៖ ​រោង​ចក្រ​ខ្លះ​នៅ​កម្ពុជា​បិទ​ទ្វា ​មិន​មែន​មក​ពី EBA ​ទេ តែ​មក​ពី…

215

​សម្ដេច​តេជោ ហ៊ុន សែន ​នៅ​ព្រឹកមិញ​នេះ ​បាន​បញ្ជាក់​ថា​បញ្ហា​មេរោគ Corona ​នៅ​ចិន បាន​ធ្វើ​ឱ្យ​ការ​ផ្គត់ផ្គង់​វត្ថុធាតុ​ដើម​ពី​ចិន​មក​រោង​ចក្រ​នៅ​កម្ពុជា​មិន​ទាន់​ពេល ធ្វើ​ឱ្យ​មាន​រោងចក្រ​ខ្លះ​ត្រូវ​បិទ​ទ្វា​សិន។

​សម្ដេច​តេជោ ​បាន​បញ្ជាក់​ថា​នៅ​ខែ​មីនា​ខាង​មុខ ​នឹង​មាន​រោង​ចក្រ​ខ្លះ​ត្រូវ​បិទ​ទ្វា​សិន ​ព្រោះ​មិន​មាន​វត្ថុធាតុ​ដើម ដើម្បី​ដេរ​ឬ​ធ្វើ​អ្វី​បាន​ឡើយ។ ​ដោយ​សម្ដេច​បាន​សង្កត់​ធ្ងន់​ថា ​មេរោគ Corona ​បាន​ធ្វើ​ឱ្យ​រោង​ចក្រ​នៅ​ចិន​ដែល​ជា​អ្នក​ផ្គត់​ផ្គង់​វត្ថុ​ធាតុ​ដើម​នោះ ​មិន​អាច​ផ្គត់ផ្គង់​បាន ព្រោះ​រោង​ចក្រ​នៅ​ចិន​នោះ​ត្រូវ​បិទ​ទ្វា​សិន។ ​

​សម្ដេច​បាន​បន្ថែម​ថា ​រោង​ចក្រ​នៅ​កម្ពុជា​បិទ​ទ្វា​សិន​នេះ ​មិន​មែន​មក​ពី EBA ​នោះ​ទេ៕

Loading...