ឈាម​ស្រែក​ស្បែក​ហៅ ទាហាន​ថៃ​បាញ់​គេ​ស្លាប់​២៥​នាក់ ពេល​នេះ​ត្រូវ​ប៉ូលិស​បាញ់​សម្លាប់​ហើយ​

4760

ទាហាន​ថៃ ​ដែល​សម្លាប់​មនុស្ស​២៥​នាក់ ​ដោយសារ​តែ​ច្រឡោត​ខឹង​មេ​បញ្ជា​ការ​របស់​ខ្លួន​នោះ ​ត្រូវ​បាន​ប៉ូលិស​ថៃ​រក​ឃើញ ​និង​បាញ់​សម្លាប់​នៅ​កន្លែង​តែ​ម្ដង។

ទាហាន Jakraphanth ​ត្រូវ​បាន​គេ​ដឹង​ថា​បាន​បាញ់​សម្លាប់​មេបញ្ជាការ​របស់​ខ្លួន​ឯង ដោយសារ​តែ​មាន​ទំនាស់​គ្នា​រឿង​ដី​ធ្លី។ ក្រោយ​ពី​នោះ​មក រូបគេ​បាន​ដើរ​បាញ់​គេ បាញ់​ឯង​ពេញ​ទីក្រុង ​Nakhon Ratchasima ​ដែល​មាន​មនុស្ស​ស្លាប់​ដល់​២៥​នាក់ និង​ច្រើន​នាក់​ទៀត​រង​របួស។ ក្រោយ​ពី​ធ្វើ​សកម្មភាព​និង​បង្ហោះ​រូបភាព​តាម Facebook ​ជា​ហូរហែ​មក ​ពេល​នេះ​ក្រុម​ប៉ូលិស​បាន​រក​ឃើញ​បុរស​ម្នាក់​នោះ​ហើយ ​និង​បាន​ផ្ទុះ​អាវុធ ​រហូត​ដល់​ទាហាន​ម្នាក់​នោះ​ស្លាប់​នៅ​កន្លែង​តែ​ម្ដង។

Loading...