អ្នក​វិទ្យាសាស្ត្រ​អង់គ្លេស ​នឹង​ពិសោធ​វ៉ាក់សាំង Corona ​លើ​សត្វ​នៅ​សប្ដាហ៍​ក្រោយ​

399

​ក្រុម​អ្នក​វិទ្យាសាស្ត្រ​នឹង​ធ្វើ​ការ​ពិសោធ​វ៉ាក់សាំង​ថ្មី​របស់​ខ្លួន​ការពារ​ជំងឺ Corona ​ទៅ​លើ​សត្វ​នៅ​សប្ដាហ៍​ក្រោយ​នេះ ​ដើម្បី​ធានា​ថា​វា​ពិត​ជា​ដំណើរ​ការ​បាន​មែន។

​អង់គ្លេស ​បាន​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​មែនទែន​ចំពោះ​បញ្ហា​ជំងឺ​ឆ្លង Corona ​នៅ​ប្រទេស​ចិន​នេះ ​ខណៈ​ដែល​ប្រជាជន​ក្នុង​ប្រទេស​នេះ​ក៏​មាន​ឆ្លង​ផង​ដែរ។ ​ដើម្បី​ជា​ការ​ពន្លឿន​ស្វែង​រក​វ៉ាក់សាំង​ការពារ​ជំងឺ Corona ​នោះ ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​របស់​អង់គ្លេស​ព្យាយាម​ទាំង​ថ្ងៃ​ទាំង​យប់ ​រហូត​ដល់​សម្រេច​បាន​នៅ​វ៉ាក់សាំង​ម្យ៉ាង ​ប៉ុន្តែ​មិន​ទាន់​ធានា​បាន​១០០​%​នោះ​ទេ។ ពួកគេ​នឹង​ធ្វើ​ការ​ពិសោធ​ចាក់​លើ​សត្វ​សិន​នៅ​សប្ដាហ៍​ក្រោយ ​ហើយ​ប្រសិន​បើ​អាច​ធានា​បាន​មែន ទើប​ប្រកាស​ជា​ផ្លូវការ។

​រំលឹក​ថា​គិត​ត្រឹម​ថ្ងៃ​ទី​៦​ខែ​កុម្ភៈ​ឆ្នាំ​២០២០​នេះ ​មាន​អ្នក​ស្លាប់​ដោយសារ​តែ Corona ​ដល់​៥៦៤​នាក់​ហើយ ខណៈ​ដែល​មនុស្ស​ជិត​៣​ម៉ឺន​នាក់​ទៀត​បាន​ឆ្លង​ជំងឺ​នេះ និង​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ៕

Loading...