ឡូយណាស់ ! ទទួលបានស៊េរីភាពនៃការបោកគក់ និងជីវិតកាន់តែងាយស្រួលបំផុតជាមួយម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung AddWashTM ថ្មី !

40

សម័យ AI ទៅហើយ…ហេតុអ្វីទ្រាំរួញឈឺដៃ ឈឺខ្លួន និងចំណាយពេលស្ទើរតែពេញមួយថ្ងៃក្នុងការបោកគក់ទៀត? ប្រាកដណាស់ជាមួយនឹងម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung AddWashTM ថ្មី ជួយសម្អាតស្នាមប្រឡាក់បានស្អាតល្អ និងលឿនបំផុត! ដូច្នេះលោកអ្នក និងគ្រួសារដ៏ឆ្លាតវៃសម័យថ្មីនឹងមានពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញការងារសំខាន់បានដោយរីករាយ និងមានទំនុកចិត្តបំផុត! មិនថាស្នាមប្រឡាក់ដែលស្ថិតនៅជាប់សម្លៀកបំពាក់យ៉ាងណានោះទេក៏ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung AddWash អាចជម្រះស្នាមប្រឡាក់ បានយ៉ាងមានប្រសិទ្ធភាព និងបានយ៉ាងលឿនក្នុងរយៈពេលមិនដល់៥០នាទីផង! ឡូយអត់?

ចង់ដឹងអត់ថាតើមានអ្វីពិសេស និងទំនើបអស្ចារ្យខ្លះទៅបានជាធ្វើឱ្យម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung AddWashTM ថ្មី នេះស័ក្តិសមនឹងគ្រួសារក៏ដូចជាស្ត្រីមេផ្ទះទៅហ្ន៎? ខ្ញុំហ៊ានធានាថាគ្រាន់តែ ៤ ចំណុចខាងក្រោមនេះគឺអាចឱ្យលោកអ្នកធ្វើការសម្រេចចិត្តដោយភាពជឿជាក់ក្នុងការជ្រើសរើសយកម៉ាស៊ីនបោកសម្លៀកបំពាក់នេះ៖

* ទ្វារបន្ថែម AddWash
គឺជាទ្វាតូចមួយដែលបានបំពាក់បន្ថែម ហើយវាមានតួនាទីក្នុងការជួយសម្រួលក្នុងការបន្ថែមខោអាវដែលភ្លេច ឬលោកអ្នកគ្រាន់តែចង់ថែមខោអាវនៅចន្លោះប្រតិបត្តិការណាមួយក៏បានគ្រប់ដំណាក់កាលពេលម៉ាស៊ីនកំពុងដំណើរការដោយគ្មានបញ្ហារអាក់រអួលឡើយ។

* បំពាក់បច្ចេកវិទ្យាវៃឆ្លាត Q-rator
ជួយឱ្យលោកអ្នកអាចបញ្ជា និងតាមដានបញ្ហានានាតាមរយៈស្មាតហ្វូនបានយ៉ាងងាយស្រួលបំផុតដូចជា៖ កំណត់ការបោកគក់, កំណត់ចំណាំមុខងារប្រើញឹកញាប់, បង្ហាញពេលវេលាដែលត្រូវលាងសម្អាតធុង និងតម្រង, តាមដានថាមពលជាដើម…។

* បច្ចេកវិទ្យាបំលែងសាប៊ូទៅជាពពុះសាប៊ូ (Eco BubbleTM)
ជាបច្ចេកវិទ្យាចុងក្រោយរបស់ សាមសុង ក្នុងការធ្វើឱ្យសាប៊ូទឹក ឬម្សៅសាប៊ូបោកគក់ក្លាយជាពពុះសុទ្ធទាំងអស់ហើយជ្រាបចូលសាច់ក្រណាត់សម្លៀកបំពាក់បានយ៉ាងល្អបំផុតដោយមិនបន្សល់កំណកសាប៊ូនៅលើសម្លៀកបំពាក់ និងមិនរួញខ្ញីវខ្ញូវឡើយ។

* បច្ចេកវិទ្យា Digital Inverter
អ្នកជំនាញជួយសន្សំសំចៃថាមពលបំផុត និងធ្វើឱ្យម៉ាស៊ីនស្ងាត់មិនមានសំឡេងរំខានដោយមានការធានាជូនរហូតដល់ 11 ឆ្នាំ!!
ចង់ជ្រាបឲ្យកាន់តែច្បាស់សូមអញ្ជើញទៅទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើបសាមសុង និងដេប៉ូចែកចាយរបស់សាមសុងណាមួយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 ឬទស្សនាតាម YouTube: https://youtu.be/vzqCinAzrYU ដើម្បីទទួលបានការបោកគក់កាន់តែទំនើប និងងាយស្រួល៕

Loading...