ប្រយ័ត្ន ! វិធីប្លន់ថ្មី Call ប្រាប់ថាមានគេផ្ញើ “គ្រឿងក្រអូប” ឲ្យ ដើម្បីលេស មកប្លន់ដល់ផ្ទះ

5202

ប៉ុន្មានថ្ងៃនេះមានលេខប្លែកៗបាន Call ទៅលោកអ្នកដែរទេ? ហើយបើមានគេ Call ចូលប្រាប់ថាមានគេផ្ញើ ឥវ៉ាន់ ឬ គ្រឿងក្រអូប ជាពិសេស ស្រីៗ សូមប្រយ័ត្នប្រយែង។ ការ Call ចូលនេះហាក់ដូចជាស៊ឺប សួរព័ត៌មានផ្ទះយើង បើ Call ចូលយើងជា នារី វាបង្វែរថា មានគេផ្ញើគ្រឿងក្រអូប។

ហេតុអីបានវាចូលចិត្តយក “គ្រឿងសំអាង ឬ គ្រឿងក្រអូបមកដាក់មុខ” ដោយសារវាដឹងថានារីៗ ចូលចិត្តការតុបតែង ដូចនេះបងប្អូនសូមប្រយ័ត្នឲ្យមែនទែន។ ជាងនេះទៅទៀត សូមបញ្ជាក់ឲ្យច្បាស់ថា នរណាអ្នកផ្ញើឲ្យ ហើយកុំឲ្យវាដឹងអាស្រ័យដ្ឋានផ្ទះយើង ត្រូវបង្វែងដានវាវិញ ហើយត្រូវមាន មនុស្សប្រុសនៅជាមួយ ឬ គ្នាច្រើនដើម្បីស្រួលការពារគ្នា និងជួយគ្នាទាន់ពេលវេលា៕

ដោយ៖ រដ្ឋា

Loading...