ក្ដៅ​ៗ ​តារា​បាល់​បោះ Kobe Bryant ​និង​កូន​ស្រី ស្លាប់​ក្នុង​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ​

163

​វីរបុរស​បាល់បោះ​របស់​អាមេរិក Kobe Bryant ​បាន​ស្លាប់ ​ជាមួយ​កូន​ស្រី​របស់​ខ្លួន រួម​នឹង​មនុស្ស​៧​នាក់​ផ្សេង​ទៀត ​ក្នុង​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ​​ក្នុង​រដ្ឋ California។

​Bryant ​ជា​បុគ្គល​ដែល​មាន​អ្នក​គោរព​ស្រលាញ់​ច្រើន ​ព្រោះ​លោក​បាន​ចារ​ឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់​បោះ​របស់​អាមេរិក ​និង​ជា​បុគ្គល​ជោគជ័យ​ខ្លាំង​មែនទែន។ ​ក្នុង​ដំណើរ​ទៅ​បង្ហាត់បង្រៀន​បាល់​បោះ​ជាមួយ​កូន​ស្រី​របស់​ខ្លួន​វ័យ​១៣​ឆ្នាំ ​ពួកគេ​បាន​ជួប​រឿង​អកុសល ដោយ​ឧទ្ធម្ភាគចក្រ​ដែល​ខ្លួន​ធ្វើ​ដំណើរ​មាន​បញ្ហា ​និង​បាន​ធ្លាក់​នៅ​ជ្រលង​ភ្នំ​មួយ​កន្លែង​ក្នុង​រដ្ឋ​ California។

​កីឡាករ​ល្បី​ៗ​ទាំង​អស់​នៅ​លើ​លោក ​សុទ្ធ​តែ​ផ្ញើ​សារ​រំលែក​ទុក្ខ​ជាមួយ​គ្រួសារ​នៃ​សព ​ព្រោះ​ថា​ពួកគេ​សុទ្ធ​តែ​គោរព​ស្រលាញ់​ដល់ Bryant ​ខ្លាំង​ណាស់៕

Loading...