អ្នក​នយោបាយ​អ៊ីរ៉ង់ ​នឹង​ឱ្យ​៣​លាន​ដុល្លារ ​បើ​អ្នក​ណា​យក​ក្បាល ត្រាំ ​បាន​

138

លោក Ahmad Hamzeh ​អ្នក​នយោបាយ​អ៊ីរ៉ង់​បាន​ប្រកាស​ថា​នឹង​ផ្ដល់​រង្វាន់​ដល់​៣​លាន​ដុល្លារ ប្រសិន​ណា​បើ​មាន​អ្នក​អាច​សម្លាប់​លោក ដូណាល់ ត្រាំ ​ប្រធានាធិបតី​អាមេរិក​បាន​។

បន្ទាប់​ពី​អាមេរិក ​បាន​សម្លាប់​លោក ​Qasem Soleimani រួច​មក ​ប្រជាជន​អ៊ីរ៉ង់ ​និង​អ្នក​នយោបាយ​ទាំង​អស់ ​បាន​ខឹង​សម្បារ​អាមេរិក​ជា​ខ្លាំង ​ជា​ពិសេស​គឺ​លោក ដូណាល់ ត្រាំ ​តែ​ម្ដង។ ​ជាក់​ស្ដែង​មក​ដល់​ពេល​នេះ លោក Ahmad Hamzeh ​អ្នក​នយោបាយ​អ៊ីរ៉ង់​ហាន​ដល់​និយាយ​ពី​ការ​សម្លាប់​ប្រធានាធិបតី​អាមេរិក​ថែម​ទៀត​ផង។ ​លោក ​និយាយ​ដោយ​មិន​ខ្លាច​ថា​ប្រសិន​បើ​មាន​អ្នក​អាច​សម្លាប់​លោក ត្រាំ ​បាន ​នោះ​លោក​នឹង​ផ្ដល់​រង្វាន់​ដល់​៣​លាន​ដុល្លារ​ឯ​ណោះ។

រំលឹក​ថា ​លោក​ត្រាំ ជា​អ្នក​បញ្ជា​ផ្ទាល់​ឱ្យ​កង​កម្លាំង​អាមេរិក​សម្លាប់​លោក Soleimani ​ដែល​ជា​អ្នក​មាន​ឥទ្ធិពល​លេខ​២​នៅ​អឺរ៉ង់​។ លោក Soleimani ​នេះ ​មាន​អ្នក​គាំទ្រ​​ច្រើន​មែនទែន ​ដោយសារ​តែ​លោក​ជា​អ្នក​នៅ​ពី​ក្រោយ​អំណាច​របស់​អ៊ីរ៉ង់​ក្នុង​តំបន់​មជ្ឈិមបូព៌ា៕

Loading...