ម្ចាស់ហាងពេជ្រ យកចម្រៀងលោកតា ស៊ីន ស៊ីសាមុត មកច្រៀងកម្សាន្ត ស្រាប់តែមានអ្នកចែករំលែករាប់ម៉ឺនដង

2411

បទ​ចម្រៀង “ព្រោះ​តែ​អូន” គឺ​ជា​សំនៀង​ដើម​របស់​អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត មាន​ចង្វាក់​បែប​រន្ថើន​ធ្វើ​ឱ្យ​អារម្មណ៍​រីក​រាយ​នៅ​ពេល​ស្ដាប់។ ដោយ​សារ​ស្រលាញ់​ចម្រៀង​មួយ​បទ​នេះ ម្ចាស់​ហាង​ពេជ្រ ដាណា ក៏​សម្រេច​ចិត្ត​យក​មក Cover ជា​បទ​ស្រី ហើយ​ហៅ​បុគ្គលិក​មក​រាំ​ជុំ​គ្នា​ថត​លេង​យ៉ាង​សប្បាយ​រីករាយ ប៉ុន្តែ​ក្រោយ​ពេល​បង្ហោះ​ស្រាប់​តែ​ផ្អើល​អ្នក​គាំទ្រ ចុច​មើល និង​ចែក​រំលែក​រាប់​ម៉ឺន​នាក់ (វីដេអូបទចម្រៀង​ខាង​ក្រោម​អត្ថបទ)។

អ្នក​ស្រី ទ្រី ដាណា ដែល​ជា​ម្ចាស់​ហាង​ពេជ្រ ដាណា នៅ​ព្រែក​ព្នៅ បាន​និយាយ​ថា អ្នក​ស្រី​ក៏​នឹក​ស្មាន​មិន​ដល់​ថា​ក្រោយ​ថត​បទ​ចម្រៀង​នេះ បង្ហោះ​បាន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ស្រាប់​តែ​មាន​អ្នក​ចែក​រំលែក ២​ម៉ឺន​ដង និង​អ្នក​ចុច​មើល​ជិត​មួយ​លាន​ដង។ អ្នក​ស្រី បាន​បញ្ជាក់​បន្ថែម​ថា ការ​ថត​បទ​ចម្រៀង​នេះ គឺ​គ្រាន់​ធ្វើ​ឡើង​ដើម្បី​ការ​កម្សាន្ត​ប៉ុណ្ណោះ គ្មាន​បំណង​ធ្វើ​អាជីវកម្ម​ណា​មួយ​ឡើយ។

តាម​ពិត​ទៅ អ្នក​ស្រី ទ្រី ដាណា គឺ​ជា​ម្ចាស់​ហាង​ពេជ្រ​នៅ​ព្រែក​ព្នៅ និង​ជា​អគ្គនាយិកា ក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី ដែល​នាំ​ចូល និង​ចែក​ចាយ​ផ្ដាច់​មុខ​នូវ​ផលិតផល NNP។ ប៉ុន្តែ​អ្នក​ស្រី មាន​ចំណូល​ចិត្ត​ធ្វើ​អ្វី​ប្លែកៗ ដើម្បី​ក្ដី​ស្រមៃ​របស់​ខ្លួន​ឯង ដែល​មាន​តាំង​ពី​តូច​មក ដែល​ក្នុង​នោះ​មាន​ទាំង​ការ​ច្រៀង និង​សម្ដែង​ផង​ដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដំបូង​ឡើយ អ្នក​ស្រី​បាន​ឆ្លៀត​ពេល​មក Cover ចម្រៀង ២​បទ របស់​លោក កែវ វាសនា គឺ​បទ “អ្នក​ចាស់​ចាំ​បង” និង “ចិត្ត​ស្មោះ​កាយវិការ​ក្បត់” ដោយ​គិត​ថា​ច្រៀង​គ្រាន់​ទុក​ស្ដាប់​លេង​ប៉ុណ្ណោះ។ ប៉ុន្តែ​ក្រោយ​ពេល​បង្ហោះ​លើ Facebook ផ្ទាល់​ខ្លួន​របស់​អ្នក​ស្រី ស្រាប់​តែ​មាន​អ្នក​ចែក​រំលែក​រាប់​ម៉ឺន​ដង និង​អ្នក​ចុច​ស្ដាប់​ខ្ទង់​លាន​ដង​ឯណោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់​មក អ្នក​ស្រី ក៏​សម្រេច​ចិត្ត Cover ២​បទ​បន្ថែម​ទៀត គឺ “​ស្គាល់​រសជាតិ​ស្នេហ៍” និង “នៅ​តែ​ចាំ​នៅ​តែ​នឹក” ដោយ​ថត​ជា MV ទៀត​ផង។ ដោយសារ​អ្នក​ស្ដាប់​នៅ​តែ​មាន​ច្រើន អ្នក​ស្រី ទ្រី ដាណា បាន​សម្រេច​ចិត្ត ថត Original Song ដោយ​ខ្លួន​ឯង ហើយ​បទ​ថ្មី​ដែល​ទើប​បង្ហោះ​គឺ “ទឹក​ភ្នែក​សំរាម” និង​នៅ​មាន​បទ​ចម្រៀង​ជា​ច្រើន​បន្ត​បន្ទាប់​ទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​ស្រី ទ្រី ដាណា ធ្លាប់​មាន​ប្រវត្តិ​ក្រ​លំបាក លក់​ខោ​អាវ​ជជុះ​ក្រោម​ឆត្រ មុខ​រោង​ចក្រ។ ម្ដាយ​ឪពុក​អ្នក​ស្រី បាន​ស្លាប់​ចោល​តាំង​ពី​ជាង ១០​ឆ្នាំ​មុន គឺ​នៅ​ពេល​ដែល​អ្នក​ស្រី គ្មាន​លុយ​កាក់​ជួយ​ព្យាបាល​លោក​ទាំង២ ឱ្យ​បាន​ដិត​ដល់។ បន្ទាប់​មក អ្នក​ស្រី​បាន​តស៊ូ​ក្នុង​នាម​ជា​ក្មេង​កំព្រា សុំ​ចែក​ឥវ៉ាន់​ពី​គេ​លក់ ហើយ​ក៏​ដឹង​ប្រភព​បន្ត​បន្ទាប់ ដោយ​យក​ប្រាក់​សន្សំ​ទៅ​នាំ​ចូល​គ្រឿង​សម្អាង​នៅ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដី​រួសរាយ ការ​តស៊ូ អំណត់​ព្យាយាម បាន​ធ្វើ​ឱ្យ​អ្នក​ស្រី ទទួល​បាន​ជោគ​ជ័យ រហូត​បើក​ជា​ក្រុមហ៊ុន​នៅ​ថ្ងៃ​ទី១៣ ខែ​ឧសភា ឆ្នាំ​២០១៨ និង​បន្ត​បើក​ហាង​ពេជ្រ នៅ​ឆ្នាំ​២០១៩ នេះ។ ការងារ​កំពុង​មមាញឹក​មែន តែ​អ្នក​ស្រី ក៏​មិន​ភ្លេច​បំពេញ​ក្ដី​ស្រមៃ នោះ​គឺ​ការ​ដើរ​ធ្វើ​សកម្មភាព​មនុស្ស​ធម៌ ការ​ចែក​រំលែក​ដល់​អ្នក​ខ្សត់​ជាង ហើយ​និង​ការ​ច្រៀង​ចម្រៀង​ដើម្បី​ការ​កម្សាន្ត​បែប​នេះ។​​​​
ស្ដាប់​បទ​ចម្រៀង៖

Loading...