Samsung បញ្ចេញ អាវុធ ថ្មី គឺ ម៉ាស៊ីនត្រជាក់ 360 Cassette និង Wind-Free 4 Way Cassette កំពុងត្រូវប៉ាន់ខ្លាំងសាហាវ ស្ថាប័ន តូច ធំ លើពិភពលោក

61

ស្របពេលដែលបច្ចេកវិទ្យាក្រុមហ៊ុន សាមសុង មានការអភិវឌ្ឍន៍ឥតឈប់ឈរ ការសាងសង់សំណង់អគារពាណិជ្ជកម្មធំៗ ផ្សារទំនើប ហាងកាហ្វេ ភោជនីយដ្ឋាន ហាងអាហារបែបបជ្ឈឹមប្រទេស និងសាលធំៗជាច្រើនក៏កំពុងសាងសង់ និងរំលេចខ្លួនឡើងពាសពេញទីក្រុង ទូទាំងប្រទេស និងទូទាំងពិភពលោក! ហេតុដូច្នេះហើយបានធ្វើឱ្យម៉ាស៊ីនត្រជាក់ម៉ូឌែល Samsung 360 Cassette និង Wind-Free 4 Way Cassette ក្លាយជាផលិតផលម៉ាស៊ីនត្រជាក់ដែលពេញនិយម និងជាជម្រើសតម្រូវការទីផ្សារទី១ សម្រាប់អ្នកវិនិយោគិន និងម្ចាស់ពាណិជ្ជកម្មគ្រប់ប្រភេទ។

បច្ចុប្បន្ននេះម៉ាស៊ីនត្រជាក់ម៉ូឌែល Samsung 360 Cassette និង Wind-Free 4 Way Cassette នេះគឺត្រូវបានចាត់ទុកជាជម្រើសដ៏ល្អស័ក្តិសម និងមានតម្រូវការខ្ពស់បំផុតទាំងក្នុងព្រះរាជាណាចក្រកម្ពុជា និងគ្រប់ប្រទេសទូទាំងពិភពលោកជាមួយនឹងការគាំទ្រ និងជឿទុកចិត្តបំផុត! សូមបញ្ជាក់ថា ផលិតផលម៉ាស៊ីនត្រជាក់ម៉ាក Samsung 360 Cassette និង Wind-free 4 way Cassette មានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាយ៉ាងទំនើប Wind-Free Cooling ដែលមានសមត្ថភាពបញ្ចេញខ្យល់ត្រជាក់តាមរន្ធតូចៗសាយភាពពេញការិយាល័យ ឬ ផ្នែកខាងក្នុងនៃអាគារ ផ្សារទំនើបហាងលក់ទំនិញ ឬហាងកាហ្វេ យ៉ាងមានផាសុកភាពជាទីបំផុតដែលធ្វើឱ្យបរិយាកាសជុំវិញត្រជាក់ដូចធម្មជាតិពិតៗ។

លក្ខណៈពិសេសនៃម៉ាស៊ីនត្រជាក់ម៉ាក Samsung 360 Cassette និង Wind-free 4 way Cassette នេះគឺ៖

– សន្សំសំចៃថាមពល
– គ្មានសំឡេងរំខាន
– មានរាងស្អាតអាចចាប់ជាប់នឹងពិដាន ឬ ដេគ័រជាលក្ខណៈ Ambience តាមការចូលចិត្ត
– អាចបាញ់ខ្យល់ត្រជាក់សាយភាយពេញបរិវេណទីតាំងបានល្អ
– អាចរចនាទៅជាសិល្បះជាមួយនឹងរូបគំនូរផ្សេងៗ
– អាចបើកប្រើជាប់បានពេញមួយថ្ងៃដោយគ្មានបញ្ហា


និយាយរួមទៅម៉ាស៊ីនត្រជាក់ទាំងពីរម៉ូឌែលនេះគឺប្រភេទម៉ាស៊ីនត្រជាក់ដែលល្អស័ក្តិសមបំផុតសម្រាប់ការិយាល័យ សាលប្រជុំធំៗ អគារពាណិជ្ជកម្ម ផ្សារទំនើប ហាងកាហ្វេ ម៉ាត និងតាមហាងអាហារផ្សេងៗ! ទាំងព្រះរាជាណាចក្រកម្ពុជា កូរ៉េ ហ្វីលីពីន សឹង្ហបុរី និងទូទាំងអាស៊ីអាគ្នេយ៍គឺសុទ្ធតែជឿជាក់ និងជ្រើសយកម៉ាស៊ីនត្រជាក់ម៉ាក Samsung 360 Cassette និង Wind-free 4 way Cassette សម្រាប់ជាដៃគូអាជីវកម្មដ៏ជោគជ័យនៅក្នុងពិភពជំនួញ និងអាជីវកម្មរបស់ពួកគេ។


សម្រាប់ព័ត៌មានបន្ថែមអតិថិជនទាំងអស់អាចអញ្ជើញមកកាន់ហាងទំនើប សាមសុង ដោយផ្ទាល់ ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 1800 203 232 ៕

Loading...