ពិតជាហ៊ានមែន! ជនជាតិចិន ចាប់នារីខ្មែរចងដៃចងជើង លើកដាក់គូទឡាន តែត្រូវសមត្ថកិច្ចចាប់បានទាន់ពេល

5442

នារីខ្មែរម្នាក់ ត្រូវ​បាន​បុរស​ជន​ជាតិ​ចិន​ចាប់​ចងដៃរំក្រណាត់ដាក់គូទរថយន្ត បើករត់ តែសំណាងល្អ សមត្ថកិច្ច​ឃាត់ទាន់។ ​ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង៩យប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្ទះសំណាក់មួយកន្លែង តាមបណ្ដោយផ្លូវជាតិលេខ៦A ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន​ពីកន្លែង​កើតហេតុ​បានប្រាប់​ឲ្យដឹងថា នៅ​មុនពេល​កើត​ហេតុ​គេបានឃើញ​ជនជាតិចិនម្នាក់ បានចាប់​បីនារីជនជាតិ​ខ្មែរម្នាក់ ដោយមាន​សភាព​ដៃជាប់ចំណង និងរុំ​ក្រណាត់ជុំខ្លួនលើក​យ៉ាងប្រញាប់ប្រញាល់ ដាក់​ក្នុងគូទរថយន្តមួយ​គ្រឿងម៉ាក TOYOTA CAMRY 2007 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-8491 ដោយបើកចេញពីផ្ទះសំណាក់មួយកន្លែង ដែលមាន​ទីតាំង​ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦A ដែលស្ថិតក្នុង​សង្កាត់ព្រែកលៀប។

ភ្លាមៗនោះអ្នកឃើញហេតុការណ៍ បានទូរស័ព្ទទៅ​សមត្ថកិច្ចជំនាញ ដើម្បីឲ្យចេញអន្តរាគមន៍ តាមចាប់រថយន្តខាងលើ។ មិនយូរប៉ុន្មានកម្លាំងអធិការខណ្ឌជ្រោយចង្វារ បានចេញគ្រប់គោលដៅ​តាមចាប់រថយន្តខាងលើ បាននៅម្ដុំផ្លូវមាត់ទន្លេរួចកម្លាំងអន្តរាគមន៍ បានបើក​រថយន្តខាងលើ ក៏ប្រទះឃើញនារីរងគ្រោះ ក្នុងគូទរថយន្ត រួចធ្វើការទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ ដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីរពេទ្យកាល់ម៉ែត្រផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានដឹកជនសង្ស័យខាងលើទៅអធិការខណ្ឌជ្រោយចង្វារ ដើម្បីសាកសួរ និងចាត់វិធានការទៅតាមផ្លូវច្បាប់៕

Loading...