ត្រឹម ៥ថ្ងៃ អូស្ត្រាលីបាញ់សម្លាប់អូដ្ឋជាង ៥០០០ក្បាល ដោយសារផឹកទឹកច្រើនពេក

17985

បើ​តាម​អាជ្ញាធរ​អូស្ត្រាលី បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ត្រឹម​រយៈ​ពេល ៥​ថ្ងៃ អូដ្ឋ​ជាង ៥០០០ក្បាល ត្រូវ​បាន​បាញ់​សម្លាប់ ព្រោះ​វា​បាន​ផឹក​ទឹក​ច្រើន​ពេក ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ជីវិត​មនុស្ស។

អាជ្ញាធរ​បាន​បញ្ជាក់​ថា នៅ​រដូវ​រាំង​ស្ងួត​នេះ សត្វ​អូដ្ឋ​ទាំង​នោះ បន្ត​ស្វែង​រក​ទឹក​ផឹក រហូត​គោក​គ្រប់​កន្លែង ប៉ះ​ពាល់​ដល់​ការ​រស់នៅ​របស់​មនុស្ស។ លើស​ពី​នេះ វា​ថែម​ទាំង​ស៊ី​អាហារ​កម្រ​មួយ​ចំនួន និង​ឈាន​ដល់​ការ​លុក​លុយ​ចូល​ផ្ទះ​អ្នក​ស្រុក ដើម្បី​រក​ទឹក​ផឹក​ផង​ដែរ។

គួរ​បញ្ជាក់​ដែរ​ថា បើ​តាម​គម្រោង​របស់​អាជ្ញាធរ ក្នុង​ការ​ឆ្លើយ​តប​នឹង​គ្រោះ​រាំង​ស្ងួត គឺ​គេ​នឹង​បាញ់​សម្លាប់​អូដ្ឋ​ចំនួន​ប្រមាណ ១០០០០ក្បាល ដើម្បី​ការពារ​ទឹក​ជូន​ប្រជាជន​ប្រើ​ប្រាស់​បន្ត។

Loading...