សំណាងល្អមែន! ទិញកាំភ្លើង រៀបប្លន់ប្រជាជន តែត្រូវប៉ូលិសចាប់បានមុន

150

កម្លាំង​មាន​សមត្ថកិច្ច​បាន​តាម​ចាប់​ជន​ស​ង្ស័​យ​ម្នាក់ ក្រោយ​ជន​នេះ​បាន​រៀប​ចំ​គ​ម្រោ​ង​ប្លន់​ទ្រ​ព្យ​សម្បត្តិ​របស់​ប្រជា​ពល​រដ្ឋ បន្ទាប់ពី​រូបគេ​បាន​ទៅ​ទិញ​កាំភ្លើង​មួយ​ដើម​។​

​ការឃាត់ខ្លួន​បាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២០ នៅ​ភូមិ​សង្កែ​ជ្រុំ ឃុំ​ទឹកថ្លា ស្រុក​ស្វាយ​អន្ទរ ខេត្ត​ព្រៃវែង​។​ ​សមត្ថកិច្ច​បាន​ឱ្យដឹងថា ជន​ស​ង្ស័​យ​ឈ្មោះ ហ៊​ន ណា​ង អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិរ​បោះ​ផ្ចឹក​ទី​២ ឃុំ​ព្រៃ​ឃ្នេ​ស ស្រុក​មេសាង ខេត្ត​ព្រៃវែង​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា តាម​ចម្លើយសារភាព​របស់​ឈ្មោះ ថន និ​ធី អាយុ​២០​ឆ្នាំ នៅ​ភូមិ​៦ ឃុំ​ជប់ ស្រុក​ត្បូង​ឃ្មុំ ខេត្ត​ត្បូង​ឃ្មុំ ខ្លួន​បាន​លក់​អាវុធ​ប្រភេទ AK-47 ស្វាយ​បត់​១​ដើម ឱ្យទៅ​ឈ្មោះ ហ៊​ន ណា​ង ដើម្បី​រៀបចំគ​ម្រោ​ង​ប្លន់​នៅ​ស្រុក​ស្វាយ​អន្ទរ​។ ក្រោយ​ចាប់ខ្លួន សមត្ថកិច្ច​បាន​ដកហូត​អាវុធ AK ស្វាយ​បត់​១​ដើម កាត់​កាណុង​មាន​បង់​១ និង​គ្រាប់ AK ចំនួន​៧​គ្រាប់​។​

​បច្ចុប្បន្ន​ជ​នស​ង្ស័​យ​ត្រូវបាន​នាំយកមក​ប៉ុស្តិ៍​រដ្ឋបាល​ទឹកថ្លា ស្រុក​ស្វាយ​អន្ទរ ដើម្បី​សាកសួរ និង​ចាត់ការ​តាម​នីតិ​វិធី​៕​


Loading...