Cute ម្ល៉េះ! ​ក្មេង​ស្រី​កូន​កាត់​ខ្មែរ បារាំង ​យក​របស់​របរ​មក​ធ្វើ​បុណ្យ​នៅ​បាត់​ដំបង

193

​ក្មេង​ស្រី​កូន​ខ្មែរ កាត់​បារាំង ​ម្នាក់​កំពុង​ទទួល​បាន​ការ​សរសើរ​ខ្លាំង​ពី​ទឹក​ចិត្ត​ជ្រះថ្លា​ធ្វើ​បុណ្យ​ធ្វើ​ទាន ​ដោយសារ​តែ​នាង​បាន​ទៅ​ធ្វើ​បុណ្យ​ជាមួយ​ព្រះ​សង្ឃ​នៅ​ឯ​ខេត្ត​បាត់​ដំបង។

យោងតាមការបង្ហោះរបស់ Buddhism for Education of Cambodia ( BEC) បានសរសេររៀបរាប់ថា៖ “ចូរចម្រើនក្នុងព្រះពុទ្ធសាសនា គ្រួសារឧបាសិកា Kim Chau មកពីសហរដ្ឋអាមេរិក និងភ្នំពេញ មានសទ្ធាជ្រះថ្លាប្រគេនចង្ហាន់ព្រះសង្ឃនៅ ពអក និងទ្រទ្រង់ការងារ ពអក ។ សូមអនុមោទនា!”។

សូមបញ្ជាក់ថាអង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា ដែលហៅជាអក្សរកាត់ថា ព.អ.ក. ជាអង្គការមិនស្វែងរកប្រាក់កម្រៃ អប់រំ និងមនុស្សធម៌ បង្កើតឡើងដោយព្រះសង្ឃ​ស្ម័គ្រ​ចិត្ត​មានព្រះតេជគុណ ធម្មសេនា ហាក់ សៀងហៃ (រាហុល) ជាប្រធាន ដោយបានទទួលស្គាល់ជាផ្លូវ​កា​រ​ពី​ក្រសួង​ម​ហា​ផ្ទៃតាមរយៈលិខិតលេខ ៨៨៩ ស.ជ.ណ ចុះថ្ងៃទី០៤ ខែ កក្កដា ឆ្នាំ២០១២ ដែលមានទីតាំងភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង តាមបណ្តោយផ្លូវទៅប្រាសាទបាណន់ ហួសវត្តកំពង់សីមាប្រមាណ ៦០០ ម៉ែត្រ ខាងស្តាំដៃ៕

 

 

Loading...