ដឹង​ច្បាស់​ហើយ ​មិន​មែន​ថ្នាំញៀន​ទេ ​ការ​ពិត​ជា​ដែក​កេះ​សោះ​

451

សេចក្តីបកស្រាយបំភ្លឺ របស់ក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ សូមធ្វេីការបញ្ជាក់ជូនសាធារណ:ជនអោយបានជ្រាបថា រូបភាពព៌ណស តូចនោះ មិនមែនជាគ្រឿងញៀន នោះទេ វាគឺជាដែកកេះរបស់ជនសង្ស័យដែលមានព៌ណស ។

ដោយមាន Facebook Account និង Facebook Page មួយចំនួន បានយកព័ត៌មានចាស់ក្នុងពេលដែលសមត្ថកិច្ចចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារចុះរឹតបន្តឹងច្បាប់ចរាចរណ៍តាំងពីថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៨ ក្នុងពេលនោះជនសង្ស័យ២នាក់បានជិះម៉ូតូជិតមកដល់គោលដៅត្រួតពិនិត្យ ក៏បានជិះគេចខ្លួន ដោយមានការសង្ស័យនៅពេលនោះកម្លាំងអន្តរាគមន៍នៃអធិការខណ្ឌ បានដេញចាប់បានរួចធ្វេីការឆែកឆេរ និងនាំយកទៅពិនិត្យទឹកនោមដេីម្បីស្វែងរកសារធាតុញៀន ជាលទ្ធផលគឺពិតជាមានសារធាតុញៀនមែន ។ Account and Page មួយចំនួនបានយកព័ត៌នេះមកចុះផ្សាយខុសពីការពិត និងមានលក្ខណ:បំផុសបំផុល ញុះញង់អោយមានការស្អប់មកលេីកងកម្លាំងនគរបាល ស្របពេលដែលមួយពេលរយ:ចុងក្រោយនេះ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខណ្ឌ ប៉ុស្តិ៍ តែងតែទទួលបានការគាំទ្រ និងសរសេីរពីសំណាក់ប្រជាពលរដ្ឋ ។

Loading...