​កំពុង​ល្បី​ខ្លាំង ​រឿង​វីដេអូ​ប៉ូលិស ​លេង​ល្បិច​ធ្វើ​ស៊ី​យុវជន​ម្នាក់

1230

​នៅ​ព្រឹក​នេះ ​ក្នុង​បណ្ដាញ​សង្គម​កំពុង​​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​បង​ប៉ូលិស​ម្នាក់ ដែល​លេង​ល្បិច​សូក​ថ្នាំ​ញៀន​ក្នុង​ហោប៉ាវ ​យុវជន​ម្នាក់​ក្រោយ​ពី​ធ្វើ​ការ​ឆែកឆេរ​រួច​មក។

តាម​វីដេអូ​ដែល​បាន​បង្ហោះ​នោះ គេ​ឃើញ​ថា​ប៉ូលិស​ម្នាក់​បាន​ឃាត់​ខ្លួន​យុវជន​ម្នាក់ ដើម្បី​ ឆែកឆេរ​គ្រប់​កន្លែង​ទាំង​អស់។ ​ក្រោយ​ពី​ឆែកឆេរ​ទាំង​ក្នុង​លីអូ​មក ​ស្រាប់​តែ​គេ​ឃើញ​ប៉ូលិស​នោះ​បាន​យក​របស់​ម្យ៉ាង (សង្ស័យ​ថា​កញ្ចប់​ថ្នាំ​ញៀន) ទៅ​ដាក់​ក្នុង​ហោប៉ាវ​យុវជន​នោះ ​ហើយ​ក៏​វាយ​ខ្នោះ​ដៃ​រូបគេ​តែ​ម្ដង។ ​

យោង​តាម​វីដេអូ​មិន​អាច​វិនិច្ឆ័យ​អ្វី​នោះ​ទេ ​ប៉ុន្តែ​មហាជន​ហួស​ចិត្ត​ជា​ខ្លាំង​នៅ​ពេល​ឃើញ​សមត្ថកិច្ច​ប្រើ​វិធី​បែប​នេះ ​ដើម្បី​កៀប​សង្កត់​ជន​ស្លូត​ត្រង់៕

Loading...