ព្រឹកនេះ បញ្ជូនឃាតកដៃឆៅ ទៅតុលាការដើម្បីផ្ដន្ទាទោស រឿងសម្លាប់អ្នករស់នៅជាមួយគ្នា

700

នៅ​ព្រឹក​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ​២០១៩ នេះ កម្លាំង​នគរបាល​ខណ្ឌមាន​ជ័យ បាន​បញ្ជូន​ខ្លួន​ស្ត្រី​ម្នាក់​ឈ្មោះ ស៊ិន ស្រីនាង ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការ​ផ្ដន្ទាទោស​តាម​ច្បាប់ ពាក់​ព័ន្ធ​ករណី​ឃាតកម្ម​លើ​ស្ត្រី​ម្នាក់​កាល​ពី​ថ្ងៃ​ទី១១ ខែ​មករា ឆ្នាំ​២០២០ កន្លង​ទៅ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ងិន សុខលី ភេទស្រី អាយុ៥០ឆ្នាំ ទីលំនៅផ្ទះលេខ59 ផ្លូវលេខ134 សង្កាត់ ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរលក់កាហ្វេនៅក្នុងផ្សារដេប៉ូ បានដេកស្លាប់ទីលំនៅផ្ទះលេខ L42A ផ្លូវលេខV16A (បុរីវីឡាថោន) ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានស្នាមចងដៃទាំងសងខាង បណ្តាលឲ្យដាច់រលាត់ស្បែក និងមានស្នាមដាច់រលាត់ស្បែក ក្រោមភ្នែកទាំងសងខាងផងដែរ។

ជនសង្ស័យមានឈ្មោះ ស៊ិន ស្រីនាង អាយុ៤៥ឆ្នាំ មុខរបរនៅផ្ទះ នៅផ្ទះលេខ L42A ផ្លូវលេខV16A (បុរីវីឡាថោន) ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ចំពោះសម្ភារដែលជនរងគ្រោះបាត់បង់ រួមមាន ចិញ្ចៀនពេជ្រចំនួន០២វង់ ដែល១វង់មានដាំពេជ្រធំល្មមចំនួន៣គ្រាប់ និង១វង់ទៀតមានដាំពេជ្រតូចៗ ចំនួន០៣ជួរ ហើយត្រូវសមត្ថកិច្ចនាំទៅដកហូតវិញ នៅផ្សារកណ្ដាល នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។

Loading...