អ្នកជិះម៉ូតូធំត្រៀមខ្លួន ប៉ូលិសកំពុងចាប់គ្មានប្រណី រឿងបំពងសំឡេងតាមបំពង់ស៊ីម៉ាំង

726

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កំពុង​ប្រតិបត្តិការ​បង្ក្រាប​មធ្យោបាយ​ម៉ូតូ​បំពង​សំឡេង​នៅ​គ្រប់​ខណ្ឌ។ ចំណែក​ខណ្ឌដូនពេញ ក្នុង​រយៈ​ពេល ២​ថ្ងៃ​នេះ ចាប់​បាន​សរុប ១៥​គ្រឿង យក​មក​រក្សា​ទុក និង​ណែនាំ។

តាម​ការ​បញ្ជាក់ ម៉ូតូ​ទាំង​នេះ បាន​បំពង​សំឡេង ស៊ីមាំងប្រែន ដែល​រំខាន​ដល់​អ្នក​ដទៃ។ ម៉ូតូ​ទាំង ១៥​គ្រឿង ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន ដើម្បី​ធ្វើការ​អប់​រំ​ណែនាំ​ដល់​ម្ចាស់ បញ្ឈប់​ការប្រើ​ប្រាស់​មធ្យោបាយ​ខុស​ប្រក្រតី៕

Loading...